×

ក្រុងឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់លេខ៣ ជាទីក្រុងមានការបំពុ.លខ្យល់ខ្លាំងបំផុតលើពិភពលោក

ថៃ៖ ក្រុមហ៊ុន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាគុណភាពខ្យល់របស់ប្រទេសស្វីស បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួន នាពេលថ្មីៗនេះថា ទីក្រុងឈៀងម៉ៃ គឺទីក្រុងដែលមានការបំពុលខ្យល់អាក្រក់បំផុត នៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ 179 AQI និង 110.25 មីក្រូក្រាមនៃជាតិពុល PM2.5 ក្នុងមួយម៉ែត្រគូបនៃខ្យល់។

AQI គឺជាការវាស់វែងនៃកំហាប់ការបំពុលបរិយាកាសជុំវិញ និងហានិភ័យសុខភាពដែលពាក់ព័ន្ធ។

គេហទំព័រនេះបែងចែកគុណភាពខ្យល់ជា ៥ ប្រភេទ៖ ល្អ មធ្យម មិនល្អសម្រាប់ក្រុមដែលងាយរងគ្រោះ មិនល្អសម្រាប់សុខភាព អាក្រក់សម្រាប់សុខភាពខ្លាំង និងគ្រោះថ្នាក់សម្រាប់សុខភាព។

ទីក្រុងឈៀងម៉ៃ របស់ថៃ បានធ្លាក់ក្នុងប្រភេទមិនល្អ ដោយសារ AQI របស់វាស្ថិតនៅក្នុងចន្លោះពី 151-200 ហើយ PM2.5 ស្ថិតក្នុងចន្លោះពី 55.6 ទៅ 150.4 µg/m3 ។

គុណភាពខ្យល់មិនល្អនៅទីក្រុងឈៀងម៉ៃ បានជំរុញឱ្យនាយករដ្ឋមន្ត្រី Srettha Thavisin ធ្វើទស្សនកិច្ចនៅខេត្តភាគខាងជើងរបស់ថៃ កាលពីថ្ងៃសុក្រ នៅពេលដែលទីក្រុងឈៀងម៉ៃជាប់ចំណាត់ថ្នាក់ ជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង