
អ្នកចូលចិត្តធ្វើម្ហូប និងអ្នកស្រឡាញ់ការចម្អិនទាំងអស់គ្នា! MasterChef Cambodia រដូវកាលទី៣ Masterclass នឹងបង្កភាពភ្ញាក់ផ្អើល និងភាពប្លែកភ្នែក ជាមួយនឹងការបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់កំពូលចុងភៅចំណានៗ ដែលនឹងចូលមកបង្រៀនពីការចម្អិនម្ហូបប្រកបដោយភាពភាពច្នៃប្រតិដ្ឋ និងរសជាតិឆ្ងាញ់ជូនដល់ទស្សិកជន។
ត្រៀមចូលរួមក្នុងដំណើរការនៃការបង្រៀនដ៏ជក់ចិត្ត! MasterChef Cambodia រដូវកាលទី៣ Masterclass សន្យាថានឹងផ្តល់ជូននូវទស្សនីយភាពដ៏ជក់ចិត្តដែលមិនធ្លាប់មានពីមុនមក ទាំងបច្ចេកទេស និងសិល្បៈនៃការចម្អិនម្ហូប ដើម្បីបំផុសគំនិតដល់ទស្សនិកជនទូទាំងប្រទេស។
ចូលរួមជាមួយ MasterChef Cambodia រដូវកាលទី៣ Masterclass ដែលពាំនាំមកនូវមេចុងភៅអាជីព និងអ្នកជំនាញដែលមានបទពិសោធន៍ មកចែករំលែកជំនាញ ចំណង់ចំណូលចិត្ត និងការធ្វើម្ហូបរបស់ពួកគាត់។
រង់ចាំទស្សនាពីវិធីធ្វើម្ហូបពិសេសៗ ដែលនឹងធ្វើឱ្យអ្នកកាន់តែឃ្លាន! លោកអ្នកអាចតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia តាមរយៈ Link នេះ https://www.facebook.com/MasterChefCambodiaCTN ។
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕