
កាលពីសប្ដាហ៍មុន កម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានទទួលការចូលរួមពីក្រុមចម្រៀងរ៉េប La Cima Cartel ដើម្បីមកច្រៀងនិងសម្ដែងនៅក្នុងបទចម្រៀងល្បីៗរបស់ពួកគេ ព្រមទាំងបានលាតត្រដាងនូវអាថ៌កំបាំងជាច្រើនដែលប្រិយមិត្តមិនធ្លាប់បានដឹងពីមុនមក។ ក្នុងនោះ សមាជិកទាំង ៧រូប បានបង្ហើបពីចំណុចពិសេសរៀងៗខ្លួនផងដែរ។

ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយ សមាជិកទាំង ៧រូបរបស់ក្រុម La Cima Cartel រួមមាន៖ Hasha, YCN Tomie, Meezy24k, All3rgy, YCN Dizzy, Mut Phearin, និង YCN Rakhine ។ នៅក្នុងវគ្គសួរសំណួររបស់ពិធីករ យ៉ារ៉ូ ពិធីការិនី កុសុមៈ និងតារាកំប្លែង ពូណម សមាជិកម្នាក់ៗរបស់ក្រុមចម្រៀងរ៉េបដែលជាទូតសុឆន្ទៈរបស់ CAMBODIA PREMIUM DRAFT BEER បានបង្ហើបពីចំណុចពិសេសរៀងៗខ្លួន។
សម្រាប់ Meezy24k ទោះមិនសូវនិយាយស្ដី ប៉ុន្តែប៉ិនសរសេរសាច់រឿងបែប Sad ជូនអ្នកស្ដាប់នៅក្នុងបទចម្រៀង ខុសពី Hasha ដែលចូលចិត្តបង្កើតបទចម្រៀងបែបសប្បាយៗ និង YCN Dizzy ដែលចូលចិត្តសរសេរប៉ារ៉ូលបែបលើកទឹកចិត្ត។


សម្រាប់ All3rgy វិញ ជាអ្នកដែលតែងតែនាំបងប្អូននៅក្នុងក្រុម ឱ្យសប្បាយរីករាយ ហើយចូលចិត្តបង្ហាញពីខ្លួនឯងនៅក្នុងអត្ថន័យរបស់បទចម្រៀង។
YCN Rakhine និង Mut Phearin មានចំណុចដូចគ្នា គឺចេះធ្វើភ្លេង ប៉ុន្តែចំណុចដែលធ្វើឱ្យអ្នកទាំងពីរ ពិសេសម្យ៉ាងម្នាក់គឺ Rakhine ពូកែរកប៉ារ៉ូលបានលឿន ចំណែកឯ Phearin ចូលចិត្តនិពន្ធបទដែលងាយស្ដាប់។

រីឯសមាជិកចុងក្រោយគឺ YCN Tomie បានបង្ហាញចំណុចពិសេសរបស់ខ្លួន គឺអាចនិទានសាច់រឿងឱ្យបានក្បោះក្បាយនៅក្នុងបទចម្រៀង។
ពិសេសទៀតនោះក្រៅពីនិយាយពីចំណុចពិសេសរៀងៗខ្លួនក្នុងវគ្គសំណួរចម្លើយ សមាជិករបស់ La Cima Cartel ក៏បានរៀបរាប់ពីការបង្កើតក្រុមនិងការដាក់ឈ្មោះ ព្រមទាំងបញ្ហាដែលជួបប្រទះនិងដំណោះស្រាយផងដែរ។
នៅក្នុងរាត្រីដ៏អស្ចារ្យនេះដែរ ក្រុម La Cima Cartel បានលើកយកបទល្បីៗដើម្បីផ្ដល់ជូនប្រិយមិត្តរបស់ Bond For More Cambodia Night ដូចជា បទ “ធ្មេញមាស”, “10”, “កំរ”, “តម” និងបទ “បណ្ដូលពេជ្រ” ។
មិនបានទស្សនាច្បាស់ជាស្ដាយក្រោយ! តស់អ៊ីចឹងទៅទស្សនាសាឡើងវិញ នូវកម្មវិធី Bond For More Cambodia Night តាមរយៈវីដេអូខាងក្រោម។
Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
