
តារាកិត្តិយសរូបសង្ហា សំឡេងផ្អែមស្រទន់ លោក KAI និង លោក P-SAND នឹងចូលមកបំពេអារម្មណ៍របស់ប្រិយមិត្តរបស់ MyTV នៅលើវេទិកាតន្ត្រីបែបអាឃូស្ទិករបស់កម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME នៅក្នុងរាត្រីថ្ងៃសុក្រ ទី២២ ខែមីនានេះ។
តារាកិត្តិយសទាំងពីររូប ដែលចូលមកកាន់ឆាកប្រគំតន្ត្រីដ៏ពិសេសរបស់កម្មវិធី Bond For More Cambodia Night ជាលើកទី២ បានត្រៀមបទចម្រៀងពីរោះៗ ដើម្បីផ្ដល់នូវស្នាមញញឹមលាយជាមួយអារម្មណ៍ដ៏រំភើបជូនដល់ប្រិយមិត្ត នៅក្នុងរាត្រីដ៏វិសេសវិសាលនេះផងដែរ។ ជាមួយនឹងការសម្ដែងនៅខាងក្រៅស្ទូឌីយោ ទស្សនិកជននឹងបានឃើញពីការរៀបចំឆាកប្រគំតន្ត្រីដ៏ទាក់ទាញ និងការចូលរួមច្រៀងបន្ទរពីសំណាក់ទស្សនិកជនដែលទស្សនានៅទីតាំងផ្ទាល់។
កាន់តែពិសេសទៀតនោះ លោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ ដែលជាពិធីករ និងពិធីការនីដ៏ប៉ិនប្រសប់ខាងសួរសំណួរប្លែកៗទៅកាន់តារាកិត្តិយស នឹងបន្តពាំនាំនូវភាពសប្បាយរីករាយ តាមរយៈការផ្ដោះផ្ដងពាក្យសម្ដីលេងសើច ដើម្បីធ្វើឱ្យបរិយាកាសនៃកម្មវិធីនេះពោរពេញដោយសំណើចមិនចេះរីងស្ងួតនោះឡើយ។
ដូច្នេះសូមរង់ចាំទទួលយកនូវភាពសប្បាយរីករាយទាំងនេះនៅក្នុងកម្មវិធី Bond For More Cambodia Night ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី២២ ខែមីនា ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA SUPREME រសជាតិល្អបំផុត, SUPREME ALWAYS!”
