×

Wow! ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី២ ជាកំពូលចុងភៅដំបូងគេបង្អស់ក្នុងវីដេអូ បង្រៀនធ្វើបង្អែមដ៏ពិសេស

ប្រិយមិត្តនៅប្រទេសកម្ពុជា ប្រាកដជាស្គាល់ហើយថា កញ្ញា ប៉ិច ស្រីណុច គឺជាម្ចាស់ពានរង្វាន់របស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia កាលពីរដូវកាលទី២។ បន្ទាប់ពីទទួលបានងារជាកំពូលចុងភៅឯក កញ្ញាបានវិវឌ្ឍខ្លួនទៅជាចុងភៅអាជីព ហើយបច្ចុប្បន្ននាងក៏ជាម្ចាស់អាជីវកម្មមួយនៅរាជធានីភ្នំពេញផងដែរ។

ថ្មីៗនេះ កញ្ញា ស្រីណុច បានបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសដ៏ពិសេស និងដំបូងគេបង្អស់ នៅក្នុងវីដេអូបង្រៀនធ្វើម្ហូប MasterChef Cambodia រដូវកាលទី២ Masterclass ដែលកញ្ញាបានលើកយកនូវបង្អែមបែបអឺរ៉ុបមួយ ដើម្បីមកបង្រៀនដល់ទស្សនិកជន ក៏ដូចជាអ្នកស្រឡាញ់ការចម្អិន និងចុងភៅតាមផ្ទះទាំងឡាយ ឱ្យបានដឹងពីវិធីក្នុងការធ្វើបង្អែមដ៏គួរឱ្យចង់ទទួលទានមួយមុខនេះ។

ឈ្មោះបង្អែមដែលកញ្ញា ស្រីណុច បានជ្រើសរើសនេះ គឺ Strawberry Mousse ដោយ Chef ដ៏ស្រស់ស្អាតរូបនេះធ្វើការបង្រៀនធ្វើវាយ៉ាងលម្អិតពីមួយជំហានទៅមួយជំហាន រហូតទទួលបានបង្អែមដ៏ឈ្ងុយឆ្ងាញ់មួយចាន។

ចង់ដឹងអត់ថា វិធីធ្វើបង្អែម Strawberry Mousse មានភាពងាយស្រួល ឬលំបាកកម្រិតណា មកទស្សនានិងអនុវត្តតាមវីដេអូបង្ហាញរបស់ ស្រីណុច នៅខាងក្រោមនេះ។

MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង