×

ស្ពានបេតុងប្រវែង៣៥០ម៉ែត្រ ឆ្លងទៅកោះចំរើន នឹងលេចរូបរាងនៅពេលឆាប់ៗខាងមុខ

ស្រុកលើកដែក៖ គម្រោងស្ថាបនាស្ពានបេតុង ប្រវែង ៣៥០ម៉ែត្រឆ្លងកាត់ឆ្ពោះទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នឹងកើតចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ខណៈប្រជាពលរដ្ឋទន្ទឹមរង់ចាំ ជាយូរឆ្នាំមកហើយ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងថា ក្តីបំណងរបស់ពលរដ្ឋ បានមកដល់ហើយ អំពីការគម្រោងស្ថាបនាស្ពានបេតុងមួយកន្លែងឆ្លងកាត់ ទៅកាន់ភូមិកោះចំរើន ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងដាក់លូជ្រុង ២ម៉ែត្រ ដោយប្រើប្រាស់ការសាងសង់រយៈពេល២៤ខែ។

លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ជាង២ខែនេះ ក្រុមការងារជំនាញ បានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ និងកំពុងរៀបចំទីតាំងបើកការដ្ឋាន ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស នៅពេលឆាប់ៗខាងមុខ។

គួររំឭកថា កាលពីខែតុលា ឆ្នាំ២០២២កន្លងមក មានក្មេង សិស្សនុសិស្សចំនួន១១នាក់ បានស្លាប់ដោយសារជួបឧបទ្ទវហេតុលិចទូកដ ក្រោយពីពួកគេជិះទៅសាលារៀន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង