
ក្រុមតារាប្លែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា នឹងមកជួបជុំគ្នានៅក្នុងកម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក Chef Race By IZE ចាប់ពីម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃត្រង់នាថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ។

កម្មវិធី Chef Race By IZEនឹងបន្តស្វែងរកជើងខ្លាំងក្នុងការចម្អិនម្ហូប ដើម្បីក្លាយជាម្ចាស់ជ័យលាភី ប្រចាំសប្ដាហ៍ទី២៧។ នាយក្រូច អ្នកនាង អ៊ីត និងអ្នកនាង ខ្ញុង នឹងមកបញ្ចេញថ្វីដៃក្នុងការចម្អិនម្ហូប ដោយសហការជាមួយចុងភៅចំណានៗចំនួន ៣រូប ដើម្បីធ្វើម្ហូបមួយដ៏ទាក់ទាញ ហើយលក់ទៅកាន់ម៉ូយៗដើម្បីប្រមូលថវិកាសម្រាប់ការងារសប្បុរសធម៌សង្គម។
នាយក្រូច នឹងត្រូវចាប់ដៃគូជាមួយ Chef ផានីន ដែលតំណាងឱ្យក្រុម CAMBODIA ។ ចំណែកក្រុម IZE មាន Chef ព្រះជន្ម បានចាប់ដៃគូជាមួយអ្នកនាង អ៊ីត ដើម្បីបង្ហាញពីភាពច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងការធ្វើម្ហូប។ ក្រឡេងមកមួយក្រុមទៀត គឺអ្នកនាង ខ្ញុង នឹងសហការជាមួយនឹង Chef ធារី នៅក្នុងក្រុម EXPREZ ។
រំឭកទៅសប្ដាហ៍មុន ក្រុមដែលឈ្នះគឺក្រុម CAMBODIA ដែលជាការទទួលបានជ័យជម្នះជាលើកទី ១៤ របស់ក្រុមនេះផងដែរ ក្នុងការប្រកួតចំនួន ២៦សប្ដាហ៍កន្លងមក។ រីឯក្រុម EXPREZ បានឈ្នះចំនួន ៧ លើក ខណៈក្រុម IZE ធ្លាប់ផ្ដួលក្រុមគូប្រកួតរបស់ខ្លួនបានចំនួន ៥ លើក។
Chef Race by IZE សប្ដាហ៍ទី២៧ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក Chef Race By IZE ចាប់ពីម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃត្រង់នាថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៎!
