
ពេលវេលាដ៏រំភើបនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ! កម្មវិធី MasterChef Cambodia នឹងត្រឡប់មកកាន់ស្ថានីយទូរទស្សន៍ CTN ខណៈកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំនេះ នឹងឈានចូលដល់រដូវកាលទី៣ ដែលផ្ដល់ជូននូវផ្ទាំងទស្សនីយភាពថ្មីប្លែក ទាំងបេក្ខជនដែលមានទេពកោសល្យនៅក្នុងការចម្អិន និងការរៀបចំឌីហ្សាញផ្ទះបាយដ៏ប្រណីតមិនធ្លាប់មានពីមុនមក។
គណៈកម្មការដែលត្រឡប់មកពីរដូវកាលទី១ និងទី២ គឺ Judge Nara និង Judge Jessica ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដ៏ស្មោះស្ម័គ្ររបស់ MasterChef Cambodia ។ យ៉ាងណាមិញ ប្រិយមិត្តក៏នឹងបានជួបជាមួយ Judge ថ្មីមួយរូប ដែលនឹងចូលមកកាន់វេទិកាប្រកួតប្រជែង ដើម្បីផ្ដល់ការណែនាំ និងការដាក់ពិន្ទុយ៉ាងសុក្រឹតសម្រាប់បេក្ខជន និងបេក្ខនារី។

ចំពោះកាលបរិច្ឆេទជាក់លាក់ សម្រាប់ការចាក់ផ្សាយភាគទី១ នឹងត្រូវប្រកាសឆាប់ៗនេះ។ ដូច្នេះ សូមរង់ចាំតាមដានព័ត៌មានផ្សេងៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN៕