×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមហ៊ុន CBS ត្រៀមផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ពីថ្ងៃ២៧-៣១ ខែមីនា ឆ្នាំ២០២៤

នៅចុងខែមីនានេះ ក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ឆ្នាំ២០២៤ (FIBA 3×3 Asia Cup 2024) ផ្នែកបុរស និងផ្នែកនារី ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែមីនា ឆ្នាំ២០២៤។

នេះគឺជាលើកដំបូង ដែលក្រុមហ៊ុន CBS បាននាំយកនូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ មកចែកជូនទស្សនិកជននៅក្នុងប្រទេសកម្ពុជា ឱ្យបានទស្សនានូវការប្រកួតដែលមានប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីបានចូលរួម។

CBS នឹងផ្សាយបន្តផ្ទាល់ចេញពី Singapore Sports Hub ដែលជាទីកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ឆ្នាំ២០២៤ នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ១រសៀលតទៅ។

ក្រុមបាល់បោះផ្នែកបុរស និងផ្នែកនារី សរុបមានចំនួន ៤៣ ក្រុម (ផ្នែកបុរសមកពី ២៣ ក្រុម និងផ្នែកនារី មកពី ២០ ក្រុម) នឹងមកបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ។

សម្រាប់ព័ត៌មានលម្អិតជុំវិញព្រឹត្តិការណ៍នេះ CBS Sports នឹងជូនដំណឹងនៅពេលក្រោយទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង