×

ត្រឡប់ទៅទទួលនូវអារម្មណ៍ដ៏រីករាយពីលោក KAI និង P-SAND ក្នុងកម្មវិធី Bond For More Cambodia Night តាមរយៈបទចម្រៀង ៩ បទ និងសំណួរប្លែកៗ

កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME បានបន្តផ្ដល់ជូននូវអារម្មណ៍ប្លែកទៀតហើយ ជាមួយនឹងបរិយាកាសនៅខាងក្រៅស្ទូឌីយោ កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន ខណៈតារាកិត្តិយសដ៏ល្បីល្បាញដែលបានចូលរួមទាំងពីររូប បានរួមចំណែកក្នុងការញ៉ាំងបរិយាកាសរបស់កម្មវិធីឱ្យកាន់តែរំភើបមិនអាចបំភ្លេចបាន។

ពិតមែនហើយ កាលពីសប្ដាហ៍មុន ប្រិយមិត្តបានទទួលនូវអារម្មណ៍ប្លែកពីកម្មវិធី Bond For More Cambodia Night ដែលប្រព្រឹត្តទៅនៅក្នុង KOMBANG Pub ដែលមានបងប្អូនកំពុងទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ តារាកិត្តិយសទាំងពីររូប រួមមាន លោក KAI និង លោក P-SAND បានលើកយកនូវបទចម្រៀងដ៏ពេញនិយម ដើម្បីបំពេអារម្មណ៍របស់ទស្សនិកជន ទាំងបទច្រៀងទោល និងបទច្រៀងរួមគ្នា។

៣ បទបើកកម្មវិធីរបស់លោក P-SAND មានដូចជា “ទេវតា”, “ដឹងទេថានឹក” និងបទ “កុំមានអ្នកទីបី” ដែលសុទ្ធសឹងជាបទមនោសច្ចេតនាដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ។ បន្ទាប់មក លោក KAI បានលើកយកនូវបទចម្រៀងដែលលោកបានតែងសម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលបទនេះមានចំណងជើងថា “បើជាសុបិន”។ ចំណែកពីរបទទៀតរបស់ KAI គឺបទ “ខ្យល់” និង “គេង”។

មុននឹងឈានចូលដល់ការបកស្រាយបទចម្រៀងរួមគ្នាចំនួន ៣ បទ តារាកិត្តិយសទាំងពីររូប ក៏ត្រូវបានឆ្លងកាត់ការឆ្លើយនឹងសំណួរប្លែកៗពីពិធីករ យ៉ារ៉ូ និងពិធីការិនី កុសុមៈ ដែលធ្វើឱ្យប្រិយមិត្តទទួលបាននូវការកម្សាន្តសប្បាយក្នុងពេលវេលាជួបជុំជាមួយនឹង CAMBODIA SUPREME ផងដែរ។ សម្រាប់បទចម្រៀងដែលលោក KAI និង P-SAND បានច្រៀងរួមគ្នាយ៉ាងពីរោះនោះរួមមានបទ “ព្រម”, “Come to Say Good Bye” និង “ម៉ាស្ការ៉ាទឹកភ្នែក” ។

តស់ទៅទស្សនាសាឡើងវិញនូវរាត្រីប្រកបដោយភាពស្និទ្ធស្នាលពីកម្មវិធី Bond For More Cambodia Night តាមរយៈវីដេអូខាងក្រោមនេះ។

Bond For More Cambodia Night មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA SUPREME រសជាតិល្អបំផុត, SUPREME ALWAYS!”

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង