×

តារាឃ្យូតៗត្រៀមមកបញ្ចេញថ្វីដៃ និងពង្រាយមន្តស្នេហ៍ក្នុងកម្មវិធីប្រកួតធ្វើម្ហូបរបស់ស៊ីធីអិន

នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ តារាដ៏មានប្រជាប្រិយភាពចំនួន ៣ ដួង នឹងបង្ហាញសមត្ថភាពនៅក្នុងការចម្អិនម្ហូបនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបរបស់ស្ថានីយទូរទស្សន៍ CTN ដែលមានចាក់ផ្សាយចាប់ពីម៉ោង ១១:០០ នាទីព្រឹកតទៅ។

តារាដ៏ស្រស់ស្អាតទាំង៣ដួង នឹងមកបង្ហាញពីថ្វីដៃក្នុងការធ្វើម្ហូបក្នុងកម្មវិធី Chef Race by IZE ។ អ្នកទាំង៣ មានដូចជា កញ្ញា Lucky កញ្ញា Kon Ant និង កញ្ញា Alyna ដែលត្រៀមមកប្រកួតគ្នានៅក្នុងផ្ទះបាយចល័តរបស់ស្រាបៀរកម្ពុជា, ភេសជ្ជៈ IZE និង EXPREZ របស់ក្រុមហ៊ុន Khmer Beverages ។

អ្នកទាំង៣ នឹងចាប់គូជាមួយកំពូលចុងភៅចំនួន ៣ រូបផងដែរ ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំនៅលើវិស័យម្ហូបអាហារ។ ចុងភៅដ៏ចំណានទាំង៣ គឺ លោក សុខចាន់ លោក ហុក និង លោក ភិរម្យ ដែលប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN ប្រាកដជាស្គាល់ពួកគាត់ ដែលជាអតីតបេក្ខជនរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia កាលពីរដូវកាលទី១ និងរដូវកាលទី២។

សូមបញ្ជាក់ថា នេះគឺជាសប្ដាហ៍ទី២៨ហើយសម្រាប់កម្មវិធី Chef Race របស់ CTN ។ ចំណែកក្រុមដែលឈ្នះច្រើនដងជាងគេ គឺក្រុម CAMBODIA ដែលធ្លាប់ឈ្នះ ១៤ ដង រីឯក្រុម EXPREZ បានឈ្នះ ៧ ដង ស្របពេលដែលក្រុម IZE បានឈ្នះចំនួន ៦ ដង។

កម្មវិធី Chef Race by IZE ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក Chef Race By IZE រៀងរាលថ្ងៃសៅរ៍ ចាប់ពីម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃត្រង់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង