
អ្នកខេត្តកំពង់ចាម នឹងទទួលបានភាពសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បន្ទាប់ពីរដ្ឋបាលខេត្តបានប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្ត និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្ត។
ក្នុងឱកាសដ៏រីករាយនេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក៏អាចចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ និងទស្សនាការប្រគំតន្ត្រីនៅពេលរាត្រី ដែលរៀបចំដោយក្រុមការងារសង្ក្រាន្តកំពង់ចាមផងដែរ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនេះ ប្រជាពលរដ្ឋខ្មែរ តែងតែជួបជុំក្រុមគ្រួសារ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលឆ្នាំនេះ ទេវតាមានព្រះនាមថា “មហោទរាទេវី” ៕
