
កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ឆន សុវណ្ណារាជ និងអ្នកនាង សុគន្ធ នីសា នឹងចូលមកបំពេអារម្មណ៍របស់ទស្សនិកជន តាមរយៈបទចម្រៀងថ្មីៗ និងពីរោះៗ នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME នារាត្រីថ្ងៃសុក្រ ទី២៩ ខែមីនា។
ក្នុងសប្ដាហ៍នេះ ទស្សនិកជននឹងបានប្លែកភ្នែកជាមួយនឹងបរិយាកាសបែប Chill Chill ពីកម្មវិធី Bond For More Cambodia Night ដែលផ្សាយចេញពី The Waters pub ។ ជាមួយគ្នានេះដែរ វត្តមានរបស់លោក ឆន សុវណ្ណារាជ ជាមួយអ្នកនាង សុគន្ធ នីសា នឹងធ្វើឱ្យទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV កាន់តែរំភើបថែមមួយកម្រិតទៀត ហើយអ្នកទាំងពីរ ក៏បានសន្យាថានឹងពាំនាំនូវបទចម្រៀងយ៉ាងពីរោះៗយកមកចែកជូនប្រិយមិត្តឱ្យបានស្ដាប់កម្សាន្តដើម្បីបំបាត់អស់នូវភាពនឿយហត់ពីការងារផងដែរ។។
បទចម្រៀងមនោសញ្ចេតនា អមជាមួយភាពកំប្លុកកំប្លែងពីសំណាក់ លោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ ដែលជាពិធីករ និងពិធីការិនី ដ៏ប៉ិនប្រសប់ក្នុងការប្រើប្រាស់ពាក្យពេចន៍លេងសើច ប្រាកដជាធ្វើឱ្យរាត្រីដ៏វិសេសវិសាលនេះក្លាយជារាត្រីដ៏គួរឱ្យចង់ចាំ។ តើប្រិយមិត្ត អាចទស្សន៍ទាយបានទេថា តារាកិត្តិយសដែលមានប្រជាប្រិយភាពទាំងពីររូប នឹងលើកយកបទចម្រៀងអ្វីខ្លះមកបកស្រាយជូនបងប្អូនសណ្ដាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ?
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA SUPREME រសជាតិល្អបំផុត, SUPREME ALWAYS!”
