×

MasterChef Cambodia៖ តើម្ហូបក្លែមមានប៉ុន្មានប្រភេទ?

នៅក្នុងពិភពនៃការចម្អិន ម្ហូបក្លែម (Starter) គឺជាម្ហូបចានតូចមួយដែលបម្រើមុនអាហារចម្បង។វាអាចជា សាឡាដ, ស៊ុបសាមញ្ញ, Bruschetta, គួង ឬ Ceviche ។ល។ ម្ហូបក្លែម ជាវិញ្ញាសាសម្រាប់បេក្ខជនប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef Cambodia ផងដែរ។

ម្ហូបក្លែម មានច្រើនប្រភេទ ដោយផ្អែកលើការរៀបចំ និងគ្រឿងផ្សំរបស់វា។

ម្ហូបក្លែមត្រជាក់៖ ម្ហូបក្លែមប្រភេទនេះមានដូចជា សាឡាត់ Gazpachos, Carpaccio ឬគ្រឿងសមុទ្រត្រជាក់ជាដើម។

ម្ហូបក្លែមក្តៅ៖ ពួកវាមានដូចជា ស៊ុប, មឹកបំពងម្សៅ, បន្លែដុត ឬផ្សិតញាត់សាច់។ល។

Canapés និង Finger Foods៖ ទាំងនេះគឺជាម្ហូប ដែលជាធម្មតាត្រូវបានបម្រើនៅក្នុងពិធីជប់លៀង ឬព្រឹត្តិការណ៍នានា ដូចជា សាំងវិចខ្នាតតូច, Cheese platters ឬសាច់គោអាំងចង្កាក់។

ម្ហូបជ្រលក់៖ ពួកវាមានទឹកជ្រលក់ជាមួយនំបុ័ង នំស្រួយ ឬបន្លែ ដូចជា Hummus, Guacamole, ឬ spinach artichoke dip ។

គ្រឿងសមុទ្រ៖ ពួកវាគឺជាម្ហូបក្លែមដែលមានគ្រឿងសមុទ្រជាគ្រឿងផ្សំគោល ដូចជា Shrimp cocktail Oyster Rockefeller ឬនំសាច់ក្ដាម។

ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃប្រភេទម្ហូបក្លែម ដែលអាចរកបាននៅក្នុងពិភពអាហារតែប៉ុណ្ណោះ។ វាអាចមានភាពខុសប្លែកគ្នានៅក្នុងរសជាតិ ការរៀបចំ និងតាមវប្បធម៌របស់តំបន់ផ្សេងគ្នា។

ចង់ដឹងថា MasterChef Cambodia រដូវកាលទី៣ បេក្ខជននឹងជួបនូវវិញ្ញាសាអ្វីខ្លះ? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនឹងចាក់ផ្សាយនៅក្នុងពេលឆាប់ៗនេះ។ កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលរួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង