×

សង្ក្រាន្តវត្តភ្នំ រាជធានីភ្នំពេញ មានរយៈពេល ៤ ថ្ងៃ លេងល្បែងប្រជាប្រិយខ្មែរ និងមានការប្រគំតន្ត្រីជាច្រើន

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹកដល់ ៨យប់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានី។

ចំពោះកម្មវិធីប្រពៃណីជាតិ និងកម្សាន្ត ជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង