
នៅក្នុងការប្រកួតប្រជែងរបស់កម្មវិធី MasterChef Cambodia គណៈកម្មការ បានដាក់ឱ្យវិញ្ញាសាផ្សេងៗ ទាំងវិញ្ញាសាឯកត្តជន និងវិញ្ញាសាជាក្រុម ដែលជំរុញឱ្យបេក្ខជនបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។
វិញ្ញាសាឯកត្តជននៅក្នុងកម្មវិធី MasterChef Cambodia បង្ហាញពីភាពច្នៃប្រតិដ្ឋ និងបច្ចេកទេសចម្អិនរបស់បេក្ខជននីមួយៗ។ វិញ្ញាសាឯកត្តជនមួយដែលពេញនិយម គឺវិញ្ញាសាប្រអប់អាថ៌កំបាំង តម្រូវឱ្យបេក្ខជនធ្វើម្ហូបមួយមុខ ដោយគ្រាន់តែជ្រើសរើសគ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំងតែប៉ុណ្ណោះ។ មួយវិញទៀត វិញ្ញាសា Pressure Test ដែលបេក្ខជនត្រូវចម្លងមុខម្ហូបដ៏ស្មុគស្មាញ ដែលបង្កើតឡើងដោយចុងភៅល្បីល្បាញ ដែលអាចជាគណៈកម្មការផ្ទាល់ ឬចុងភៅល្បីល្បាញមកពីខាងក្រៅ។ សម្រាប់វិញ្ញាសាឯកត្តជនចុងក្រោយ គឺការប្រកួតជម្រុះដ៏គួរឱ្យភ័យខ្លាច ដោយបេក្ខជនម្នាក់អាចជម្រុះចេញពីកម្មវិធី ប្រសិនបើពួកគេធ្វើមិនបានល្អ។
ផ្ទុយទៅវិញ វិញ្ញាសាជាក្រុម នៅក្នុងកម្មវិធី MasterChef Cambodia សង្កត់ធ្ងន់លើកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមបេក្ខជន។ ក្រុមមានភារកិច្ច រៀបចំអាហារសម្រាប់មនុស្សមួយក្រុមធំ ដោយសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការធ្វើការរួមគ្នាក្រោមសម្ពាធ។ វិញ្ញាសាគ្រប់គ្រងភោជនីយដ្ឋាន ជាវិញ្ញាសាក្រុម ដាក់បេក្ខជនឱ្យទទួលខុសត្រូវលើភោជនីយដ្ឋានមួយប្រកបដោយវិជ្ជាជីវៈ។
វិញ្ញាសាទាំង២ប្រភេទ តម្រូវឱ្យបេក្ខជន បង្ហាញពីសមត្ថភាពក្នុងការចម្អិនម្ហូប ការសម្របខ្លួន និងភាពអត់ធ្មត់ នៅពេលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង។ នៅពេលដែលសម្ពានកាន់តែខ្ពស់ បេក្ខជនត្រូវតែរកវិធីដោះស្រាយ និងបង្ហាញថា ពួកគេមានសមត្ថភាពដើម្បីក្លាយជាកំពូលចុងភៅឯកបន្ទាប់របស់ MasterChef Cambodia ។
MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕