
បទចម្រៀងចំនួន ១២ បទ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ទស្សនិកជនរបស់ MyTV បន្ទាប់ពីបានស្ដាប់នូវការបកស្រាយពីសំណាក់កំពូលតារាចម្រៀងចំនួន ២ រូប គឺលោក ឆន សុវណ្ណារាជ និងអ្នកនាង សុគន្ធ នីសា នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME កាលពីយប់ថ្ងៃសុក្រកន្លងទៅ។
អាយទាំងពីរ បានជ្រើសរើសនូវបទចម្រៀងដ៏ល្បីល្បាញរបស់ពួកគាត់ ទាំងបទថ្មី និងបទចាស់ ដែលជាការសំណូមពររបស់ទស្សនិកជនដែលទស្សនាផ្ទាល់នៅទីតាំង The Waters Pub ដើម្បីយកមកបកស្រាយជូនប្រិយមិត្តសណ្ដាប់កម្សាន្ត។ បន្ថែមលើការស្ដាប់បទចម្រៀងពីរោះៗ ក្នុងរាត្រីដ៏ពិសេសរបស់ Bond For More Cambodia Night សប្ដាហ៍មុន បងប្អូនមួយចំនួនដែលអញ្ជើញទៅពិសារអាហារនៅទីតាំងផ្ទាល់ កាន់តែមានភាពស្និទ្ធស្នាល ជាមួយនឹងការក្រេបរសជាតិនៃស្រទន់របស់ CAMBODIA SUPREME ។

នៅក្នុងវគ្គដំបូងលោក ឆន សុវណ្ណារាជ បានបកស្រាយបទចម្រៀងរហូតដល់ទៅ ៦ បទ មានដូចជា បទ “យុត្តិគ្មានសម្រាប់អ្នកស្មោះ” “ជួបដើម្បីបែក” “ដើម្បីអូនបងលះបង់អស់ហើយ” “ផឹកលួងខ្លួនឯង” “កុំជឿមនុស្សស្រវឹង” និងបទ “អារម្មណ៍ពេលខូចចិត្ត”។ សម្រាប់អាយដល សុគន្ធ នីសា វិញក៏បានច្រៀងទោលចំនួន ៣ បទ ដែលសុទ្ធសឹងជាបទចម្រៀងផ្ទុះការគាំទ្រខ្លាំង រួមមានបទ “ផ្ការីកក្នុងសមុទ្រទឹកភ្នែក” “ស្រឡាញ់អូនម្ដងទៀតបានទេ” និងបទ “ខ្លាចនាងដូចអូន”។

មុនឈានចូលដល់វគ្គចុងក្រោយ តារាចម្រៀងទាំងពីរ បានឆ្លើយនឹងសំណួរប្លែកៗ ពីសំណាក់លោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ ដើម្បីញ៉ាំងឱ្យបរិយាកាសរបស់កម្មវិធី Bond For More Cambodia Night កាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត។

សម្រាប់វគ្គចុងក្រោយ កំពូលតារាកិត្តិយសទាំងពីរ បានបកស្រាយបទចម្រៀង ៣បទរួមគ្នា គឺបទ “គ្មានការឈឺចាប់គ្មានផ្លូវចប់” ដែលជាការសំណូមពររបស់ទស្សនិកជន ព្រមទាំងបទ “ម្នាក់នោះនៅឯណា” និងបទ “ហេតុផលគឺត្រូវបញ្ចប់”។
តស់ទៅទស្សនាកម្មវិធី Bond For More Cambodia Night សាជាថ្មី ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងបទចម្រៀងពីរោះៗពីអាយដលទាំងពីរ តាមរយៈវីដេអូខាងក្រោមនេះ។
Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA SUPREME រសជាតិល្អបំផុត, SUPREME ALWAYS!”
