×

Judge Jessica ឃ្លាតឆ្ងាយពីផ្ទះរាប់ពាន់គីឡូម៉ែត្រដើម្បីកម្មវិធី MasterChef Cambodia

ទោះបីជាឃ្លាតពីទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ Judge Jessica នៅតែមានប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីក្រុមហ៊ុន CBS បានប្រកាសពីការវិលត្រឡប់របស់គាត់មកកាន់រដូវកាលទី៣ នៃកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia ។

ជាការពិត ជាមួយការត្រឡប់មកលើកនេះ Judge ដ៏ស្រស់ស្អាត Jessica បានបង្ហើបថា គាត់នឹងត្រូវឃ្លាតឆ្ងាយពីផ្ទះនៅសហរដ្ឋអាមេរិកមួយរយៈ ដើម្បីមកផ្ដល់ជូននូវផ្ទាំងទស្សនីយភាពដ៏រំភើបសម្រាប់ទស្សនិកជនដែលរង់ចាំទស្សនាការវិលត្រឡប់របស់កម្មវិធី MasterChef Cambodia នៅរដូវកាលទី៣ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។

ជាគណៈកម្មការ MasterChef Cambodia កាលពីរដូវកាលទី១ និងទី២ Judge Jessica បានចែករំលែកវីដេអូ និងរូបភាពផ្សេងៗពីការរស់នៅ និងការធ្វើដំណើរផ្សេងនៅក្រៅប្រទេសរបស់គាត់ បន្ទាប់ពីបញ្ចប់បេសកកម្មជាមួយកម្មវិធីដ៏អស្ចារ្យមួយនេះ។ បច្ចុប្បន្ន គាត់មានភាពមមាញឹកសាជាថ្មីម្ដងទៀតហើយក្នុងរដូវកាលទី៣ ប៉ុន្តែគាត់មានការសប្បាយរីករាយក្នុងការក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

ដូចប្រិយមិត្តធ្លាប់ដឹងហើយថា Judge Jessica រួមជាមួយ Judge Nara គឺជាគណៈកម្មការក្នុងរដូវកាលទី៣ ដែលពួកគាត់នឹងមានវត្តមានជាមួយនឹង Judge អាថ៌កំបាំងមួយរូបទៀត ដែលប្រិយមិត្តនឹងបានស្គាល់គាត់ក្នុងពេលឆាប់ៗនេះ។

MasterChef Cambodia រដូវកាលទី៣ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង