
ក្នុងរាត្រីដ៏ពិសេសនាថ្ងៃសុក្រសប្ដាហ៍នេះ លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា នឹងចូលខ្លួនមកបំពេអារម្មណ៍របស់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធីតន្ត្រីបែប Acoustic Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME ។
ប្រិយមិត្តនឹងបានរំសាយអស់ការនឿយហត់ តាមរយៈបទចម្រៀងពីរោះៗ របស់កំពូលតារាចម្រៀងទាំងពីររូប ដែលពួកគាត់បានខិតខំសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ងប្អូន។
លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា នឹងចូលមកកាន់វេទិកាថ្មីដែលស្ថិតនៅនៅខាងក្រៅស្ទីឌីយោ មានទីតាំងនៅ Riverbay ផាប់ ដើម្បីមកបកស្រាយនូវបទចម្រៀង ក៏ដូចជាបង្កនូវភាពសប្បាយរីករាយជូនដល់ប្រិយមិត្ត ជាមួយលោក វី យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ ដែលជាពិធីករ និងពិធីការិនីរបស់ Bond For More Cambodia Night ។
នេះជាលើកទីពីរហើយដែលលោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា ចូលរួមក្នុងកម្មវិធី Bond For More Cambodia Night ។ សម្រាប់រាត្រីថ្ងៃសុក្រនេះ អ្នកទាំងពីរនឹងមានបទចម្រៀងច្រើនជាងលើកមុនទៀត ហើយសុទ្ធតែជាបទដែលមានការគាំទ្រខ្លាំងពីសំណាក់បងប្អូន។
តើប្រិយមិត្តអាចទស្សន៍ទាយបានដែរឬទេ ថាតើពួកគាត់នឹងលើកយកនូវបទចម្រៀងអ្វីខ្លះមកបកស្រាយនៅក្នុងរាត្រីដ៏វិសេសវិសាលរបស់ Bond For More Cambodia Night នៅសប្ដាហ៍នេះ?
បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី០៥ ខែមេសា ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA SUPREME រសជាតិល្អបំផុត SUPREME ALWAYS!”
