×

ស្រីស្រស់ប្រុសសង្ហា នឹងរកឃើញថាអ្នកណាពូកែចាប់ម៉ូយជាងគេក្នុងកម្មវិធីប្រកួតធ្វើម្ហូប Chef Race

កាន់តែប្លែក កាន់តែជក់ចិត្ត ជាមួយវត្តមានរបស់ស្រីស្រស់ប្រុសសង្ហា ចំនួន ៣ រូប ព្រមទាំងចុងភៅដ៏ចំណានចំនួន ៣ រូប ដែលនឹងមកដៃគូគ្នា ដើម្បីដើរផ្សារទិញគ្រឿងផ្សំធ្វើម្ហូប និងបង្ហាញពីវិធីក្នុងការធ្វើទីផ្សារដើម្បីទាក់ទាញម៉ូយឱ្យចូលទិញម្ហូបរបស់ខ្លួន ក្នុងគោលបំណងក្លាយជាម្ចាស់ជ័យលាភីប្រចាំសប្ដាហ៍របស់កម្មវិធី Chef Race by IZE ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍សប្ដាហ៍នេះ។

តារាដ៏មានប្រជាប្រិយភាពទាំង៣រូប គឺ កញ្ញា សារីតា កញ្ញា សុធារី និង លោក ស៊ីណូរ៉ា បានប្ដេជ្ញាបញ្ចេញឱ្យពីសមត្ថភាពដើម្បីផ្ដល់នូវចំណីចក្ខុដ៏ទាក់ទាញសម្រាប់ទស្សនិកជន។ តារាកិក្តិយសទាំង៣រូប នឹងត្រូវចាប់ដៃគូជាមួយចុងភៅអាជីពដែលមានបទពិសោធន៍យូរឆ្នាំ រួមមាន Chef ធារី Chef ម៉ុត និង Chef ដារិទ្ធ ដើម្បីប្រកួតតំណាងឱ្យក្រុម IZE, ក្រុម EXPREZ និងក្រុម CAMBODIA ។

គួរបញ្ជាក់ថា នេះគឺជាសប្ដាហ៍ទី២៩ របស់កម្មវិធី Chef Race by IZE របស់ CTN ។ កាលពីសប្ដាហ៍មុន ក្រុមដែលទទួលបានជ័យជម្នះ ទទួលបានទឹកប្រាក់ច្រើនជាងគេពីការលក់ម្ហូប គឺក្រុម EXPREZ ។ ចាំមើលថានៅថ្ងៃសៅរ៍នេះ ក្រុម IZE ឬក្រុម CAMBODIA អាចដណ្ដើមជ័យជម្នះមកវិញបានដែរឬទេ?

២៨សប្ដាហ៍កន្លងទៅ កម្មវិធីបានរកឃើញក្រុមដែលឈ្នះច្រើនដងជាងគេ នៅតែជាក្រុម CAMBODIA ដែលធ្លាប់ឈ្នះ ១៤ ដង។ ចំណែកក្រុម EXPREZ ឈ្នះ ៨ ដង និងក្រុម IZE ទើបតែឈ្នះ ៦ ដងប៉ុណ្ណោះ។

Chef Race by IZE នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង ហ្វេសប៊ុកផេក Chef Race by IZE នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ព្រឹកតទៅ។ អ៊ីចឹងកុំភ្លេចទស្សនាទាំងអស់គ្នា ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងឈ្វេងយល់ពីវិធីចម្អិនម្ហូបថ្មីៗរបស់ចុងភៅដ៏ចំណាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង