×

MasterChef Cambodia ផ្សព្វផ្សាយឱ្យពិភពលោកស្គាល់នូវរសជាតិនៃម្ហូបខ្មែរ

កម្មវិធីប្រកួតធ្វើម្ហូបដ៏ធំ MasterChef Cambodia រដូវកាលទី៣ មានប្រជុំទៅដោយបេក្ខជនមកពីគ្រប់មជ្ឈដ្ឋានដើម្បីប្រកួតប្រជែង មិនត្រឹមតែបង្កើតមុខម្ហូបបែបលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះថែមទាំងបង្ហាញពីភាពសម្បូរបែបនៃម្ហូបបែបប្រពៃណីខ្មែរផងដែរ។

បេក្ខជន ដែលត្រូវបានជ្រើសរើសពីបណ្ដារាជធានីខេត្តនានា នឹងបង្ហាញពីជំនាញធ្វើម្ហូប និងភាពច្នៃប្រតិដ្ឋរបស់ពួកគេនៅក្នុងផ្ទះបាយ MasterChef Cambodia ដោយផ្តល់ជូននូវការលាយបញ្ចូលគ្នានៃរសជាតិ និងបច្ចេកទេសប្លែកៗ។

បេក្ខជនបេក្ខនារី សុទ្ធតែមានការបំផុសគំនិតនៃកេរដំណែលពីដូនតាដែលបន្សល់ទុកសម្រាប់កូនខ្មែរ និងរួមបញ្ចូលធាតុផ្សំនៃការចម្អិនបែបបស្ចិមប្រទេស។ ការប្រកួតនេះនឹងជាការបង្ហាញពីទេពកោសល្យ និងការច្នៃប្រតិដ្ឋដ៏គួរឱ្យទាក់ទាញ។

ពីមួយវិញ្ញាសាទៅមួយវិញ្ញាសា ធ្វើឱ្យបេក្ខជនកាន់តែមានភាពប្រសើរឡើង នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣នេះ។ ធានាថា ទស្សនិកជននឹងតាមដានយ៉ាងជក់ចិត្ត ដោយសារការប្រកួតមានភាពប្រទាក់ក្រឡាគ្នាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

កុំភ្លេចចូលរួមគាំទ្រវិស័យម្ហូបខ្មែរ ដោយគ្រាន់តែទស្សនា ផ្ដល់ការចូលចិត្ត និងចែករំលែកសកម្មភាពនានារបស់ MasterChef Cambodia រដូវកាលទី៣ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង