×

សល់តែជាង ២សប្តាហ៍ទៀតប៉ុណ្ណោះដល់វេនថ្ងៃមង្គលរបស់ ដួង ម៉ានិច ម្តងហើយ

ភ្នំពេញ៖ ដួង ម៉ានិច គឺជាតារាសម្តែងស្រីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវិថីសិល្បៈ ដែលត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះទេពកោសល្យសិល្បៈរបស់នាងជាខ្លាំង ថែមទាំងជាតារាម្នាក់ដែលមានភាពរួសរាយ តែងធ្វើឱ្យគ្រប់គ្នាសើចសប្បាយជាមួយសកម្មភាពប្លែកៗរបស់នាង។

ក្រោយប្រលូកលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ដួង ម៉ានិច បានចាប់អារម្មណ៍លើការបង្កើតជំនួញផ្ទាល់ខ្លួនរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ ជំនួញមួយនេះ ដួង ម៉ានិច បានជួលតារាល្បីៗជាច្រើនឱ្យជួយផ្សព្វផ្សាយរហូតបានជួបនឹងអ្នកបង្កើតមាតិកាល្បី Lyderzz ដែលពេលវេលាបានបណ្តាលឱ្យអ្នកទាំង ២ប្តូរពីទំនាក់ទំនងការងារមកជាគូស្នេហ៍ទៅវិញ។

ជារឿយៗ ដួង ម៉ានិច និង Lyderzz តែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នារហូតធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំង ២កាន់ដៃគ្នាចូលរោងការ ដែលរឿងមួយនេះ ដួង ម៉ានិច មិនធ្វើឱ្យអ្នកគាំទ្ររង់ចាំយូរឡើយ ទីបំផុតថ្ងៃវេលាល្អរបស់ពួកគេកាន់តែខិតជិតមកដល់ហើយដែលពិធីមង្គលនឹងប្រារព្ធឡើងនៅថ្ងៃទី២២ ខែមេសា ឆាប់ៗខាងមុខនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង