
កាលពីពេលថ្មីៗនេះ លោក ឧត្តម វិវឌ្ឍន៍ ពិធីករដែលតែងតែផ្ដល់នូវភាពសប្បាយរីករាយជូនដល់ប្រិយមិត្តរបស់ MyTV នៅក្នុងកម្មវិធី ជំនុំសំណើច បានចែករំលែករូបថតជាមួយ Judge Jessica ដែលជាគណៈកម្មការដ៏ស្រស់ស្អាតប្រចាំកម្មវិធី MasterChef Cambodia រដូវកាលទី៣។
លោក វិវឌ្ឍន៍ បានឱ្យដឹងថា៖ “ព្រឹកនេះសប្បាយចិត្តបំផុត បានរួមបន្ទប់តុបតែងខ្លួនមុនថត ជាមួយនិមិត្តរូបក្នុងចិត្ត”។
រូបថតនេះ ធ្វើឱ្យបងប្អូនដែលរង់ចាំទស្សនាកម្មវិធី MasterChef Cambodia មានការរំភើបជាខ្លាំង។ កម្មវិធីនេះ គ្រោងនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕