![]()
ភ្នំពេញ៖ យោងតាមការចែករំលែករបស់ឪពុកតារាបណ្តាញសង្គមដែលមហាជនស្គាល់ឈ្មោះ កូនជ្រូក បានផុសឡើងថា៖ “កូនប្រុសខ្ញុំបាទបានលាចាកលោកហើយនៅវេលាម៉ោង៧:៥៥ព្រឹកថ្ងៃទី០៨ មេសាឆ្នាំ២០២៤ដោយរោគាពាធក្នុងវ័យ៣០ឆ្នាំ សូមព្រលឹងកូនបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយកើតជាតិក្រោយៗសូមកូនមានជន្មាយុយឺនយូរជានិច្ច។ សពកម្កល់ទុកធ្វើបុណ្យនៅវត្តឧត្តរ៉ាវត្តី សង្កាត់គីឡួម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ បូជានៅរសៀលម៉ោង៣ ថ្ងៃពុធទី១០ ខែមេសា ឆ្នាំ២០២៤”។

គួរបញ្ជាក់ថា ដំណឹងមរណរបស់ កូនជ្រូក ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំងក្រោយ ម៉ារៀម ប្រោន បានផុសនៅលើគណនីហ្វេសបុករបស់នាង ដោយនាងបានបញ្ជាក់នៅក្នុងខមមិនថា កូនជ្រូក ស្លា ប់ដោយសារជំងឺរលាកស្រោមខួរក្បាល៕

Screenshot
