×

Judge Jessica បង្ហាញស្ទីលដ៏ទាក់ទាញ មុនការចាក់ផ្សាយកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ឆាប់ៗនេះ

ក្នុងការបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ Judge Jessica របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញនូវស្ទីលដ៏ទាក់ទាញជាមួយរូបរាងដ៏តូចច្រឡឹង នៅក្នុងក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN, MyTV និង CNC ។

រូបថតនេះបានបង្ហាញពី Judge Jessica ឈរដោយទំនុកចិត្ត នៅពីមុខផ្ទាំងខាងក្រោយដ៏រស់រវើកនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។ ជាមួយអាវពណ៌ផ្កាឈូក ខោខ្មៅ និងវ៉ែនតាខ្មៅ Judge បានបង្ហាញពីភាពទាន់សម័យ សក្តិសមជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយមមួយនេះ។

ការទន្ទឹងរង់ចាំបានមកដល់ហើយ សម្រាប់ការចាក់ផ្សាយកម្មវិធី MasterChef Cambodia ក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ។ ជាមួយស្ទីលរបស់ Judge Jessica បានធ្វើឱ្យប្រិយមិត្តកាន់តែរំភើបថែមមួយកម្រិតទៀត និងអន្ទះសាក្នុងការទស្សនាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពី MasterChef Cambodia រដូវកាលទី៣ នៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ។ កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលរួមមានស្រាបៀរកម្ពុជា IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង