×

ក្រសួងសុខាភិបាល បង្ហាញពីវិធីខ្លះៗក្នុងការថែរក្សាសុខភាព និងបង្ការជំងឺផ្សេងៗអំឡុងពេលអាកាសធាតុក្ដៅខ្លាំង

ក្រសួងសុខាភិបាល បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពនៃការប្រែប្រួល អាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន។ ក្រសួងបញ្ជាក់ថា បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្ស ចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ រាងកាយខ្សោយនិងអ្នកមានជំងឺរ៉ាំរ៉ៃ។ ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្ត
នូវពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី ២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។ បង្ការជំងឺរាគរូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យ។
ខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិន ឬទឹកចម្រោះ។ ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលណែនាំឱ្យស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារ កម្ដៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។
ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្ដៅឡើងបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង