×

កាន់តែរំភើប! លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា បំពេអារម្មណ៍របស់ទស្សនិកជនក្នុងរាត្រីមិនអាចបំភ្លេចបានពីកម្មវិធី Bond For More Cambodia Night

លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា បានចូលរួមនៅក្នុងកម្មវិធីតន្ត្រីបែប Acoustic Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA SUPREME កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ដែលនេះជាការចូលរួមក្នុងកម្មវិធីជាលើកទី២របស់តារាកិត្តិយសទាំងពីរផងដែរ។

ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ MyTV និងបងប្អូនដែលទស្សនាផ្ទាល់នៅទីតាំង Riverbay កោះពេជ្រ បានសរសើរមិនដាច់ពីមាត់ចំពោះការបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្ដំពីសំណាក់តារាកិត្តិយសទាំងពីរនាក់បងប្អូន។ វត្តមានរបស់លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា បានរំឭកនូវអនុស្សាវរីយ៍ល្អៗរបស់ប្រិយមិត្តតាមរយៈបទចម្រៀងជាច្រើនកាលពីជាង ១០ឆ្នាំមុន។

បទចម្រៀងរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ដែលបានលើកយកមកបកស្រាយនៅក្នុងវគ្គទីមួយរបស់កម្មវិធី Bond For More Cambodia Night មានដូចជាបទ “ទោះបងទៅកុំភ្លេចស្រឡាញ់បង” “អូននៅតែនឹកសង្សារចាស់” និងបទ“ឈឺមិនស្លាប់” ដែលសុទ្ធតែជាបទចម្រៀងដ៏ល្បីល្បាញកាលពីជាង ១០ឆ្នាំមុន។

មិនខុសពីបងប្រុសបង្កើតរបស់ខ្លួនទេ កញ្ញា អែនជែលឡា បានលើកយកនូវបទចម្រៀងចាស់ៗដែលបានដក់ជាប់ក្នុងអារម្មណ៍របស់ប្រិយមិត្តជាយូរ រួមមាន “អរគុណទុកពេលមួយយប់កំដរអូន” “ឈឺចាប់មកដល់” និងបទ “គ្មានឱកាសឃាត់ទឹកភ្នែក” ផងដែរ។ មិនតែប៉ុណ្ណោះនៅវគ្គចុងក្រោយ តារាកិត្តិយសទាំងពីរបានច្រៀងរួមគ្នាចំនួន ៣ បទទៀត គឺបទ “ចន្ទចាកមេឃ” “សង្សារនិស្សិត” និងបទ “បាត់ដំបងមានអ្វីឆ្ងាញ់”។

ប្រិយមិត្ត ក៏អាចស្ដាប់វាសាជាថ្មីនៅក្នុងវីដេអូខាងក្រោមនេះ និងស្ដាប់ការទម្លាយពីអាថ៌កំបាំងជាច្រើនទៀត ដែលបងប្អូនមិនធ្លាប់បានដឹងពីបងប្អូនបង្កើតទាំងពីរនាក់ នៅក្នុងវគ្គសួរសំណួររបស់ពិធីករ យ៉ារ៉ូ និង ពិធីការិនី កុសុមៈ។


Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA SUPREME រសជាតិល្អបំផុត SUPREME ALWAYS!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង