×

ចូលឆ្នាំខ្មែរឆ្នាំនេះ កាន់តែរីករាយជាមួយ Chef Race by IZE មានការចូលរួមពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌី កញ្ញា សុវិយាន់ និងលោក សុវណ្ណគីរី

នៅក្នុងសប្ដាហ៍ទី ៣០ នៃកម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នឹងទទួលបានអារម្មណ៍ដ៏សែនរីករាយជាមួយនឹងការចូលរួមរបស់តារាកិត្តិយសដ៏ល្បីល្បាញចំនួន ៣ រូប ចូលមកប្រកួតប្រជែងគ្នាចម្អិនម្ហូបដើម្បីស្វែងរកអ្នកឈ្នះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប្រិយមិត្ត នឹងបានជួបជាមួយកញ្ញា ពេជ្រ វត្តីសារ៉ាវឌី រួមជាមួយកញ្ញា ហង្ស សុវិយាន់ និងលោក មូល សុវណ្ណគីរី ដែលនឹងត្រូវមកសាកថ្វីដៃគ្នាក្នុងការចម្អិនម្ហូប និងសាកថ្វីមាត់គ្នានៅក្នុងការធ្វើទីផ្សារដើម្បីអូសទាញអថិតិជនឱ្យចូលទិញម្ហូបរបស់ពួកគាត់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសដ៏រីករាយនេះ ពីកម្មវិធីក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញទស្សនីយភាពនៃរបាំត្រុដិផងដែរ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយ Chef រីនណា ប្រកួតតំណាងឱ្យក្រុម EXPREZ ស្របពេលដែលកញ្ញា ហង្ស សុវិយាន់ និង Chef ចាន់រ៉ា នឹងចាប់ដៃគូគ្នានៅក្នុងក្រុម CAMBODIA ប្រកួតទល់នឹងក្រុម IZE ដែលមានវត្តមានរបស់លោក សុវណ្ណគីរី និង Chef ឃឹម។

គួររំឭកថា កាលពីសប្ដាហ៍ទី២៩កន្លងទៅ Chef Race by IZE បានរកឃើញក្រុមដែលទទួលបានជ័យជម្នះ គឺបានទៅលើក្រុម IZE ។ ដូច្នេះ ក្រុម IZE ទទួលបានជ័យជម្នះជាលើកទី ៧ ហើយគិតមកទល់ពេលនេះ ខណៈក្រុមដែលឈ្នះច្រើនជាងគេ នៅតែជាក្រុម CAMBODIA ដែលធ្លាប់ឈ្នះ ១៤ ដង។ ចំណែកក្រុម EXPREZ បានឈ្នះចំនួន ៨ ដង។

តើនៅក្នុងសប្ដាហ៍នេះ ក្នុងចំណោមក្រុមទាំងបី ក្រុមណានឹងស្នងតំណែងជ័យលាភីលេខ១ពីក្រុម IZE កាលពីសប្ដាហ៍មុន? ដូច្នេះ សូមរង់ចាំទស្សនាទិដ្ឋភាពដ៏ប្លែកនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរពីកម្មវិធី Chef Race by IZE ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក Chef Race by IZE នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ព្រឹកតទៅ!

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង