×

អ្នកស្លា ប់ទៅបានសុខហើយ នៅឡើយ សុខលីន កំពុងសង្គ្រោះបន្ទាន់មិនទាន់ដឹងស្ថានភាពយ៉ាងណា

ភ្នំពេញ៖ កំពុងសម្រុកមុខជំនួញលើវិស័យអនឡាញ និងជោគជ័យជាខ្លាំង បែរចុងក្រោយលោកស្រី មាស ច័ន្ទដាលីន ត្រូវបាត់បង់ស្វាមីជាទីស្រលាញ់ដែលទើបប្រារព្ធខួបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមគម្រប់ជាង ១៨ឆ្នាំដែលស្វាមីគឺលោក ឈួរ ឈុនហួរ ត្រូវបានឃាតកបាញ់សម្លាប់ដល់ក្នុងផ្ទះ។ ខណៈពេលនេះមិនមានប្រភពច្បាស់ការណាមួយអាចបញ្ជាក់បានឡើយថាដោយប៉ូលិសកំពុងធ្វើកោសល្យវិច័្ចយ។

ខណៈជនរងគ្រោះបានទៅឋានសុខគតិភពហើយ ពេលនេះមហាជនកំពុងក្រលេកទៅព្រួយបារម្ភពីតារាតិកតុក សុខលីន ឯណោះវិញដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយមានការរាយការណ៍ថា នាងរងរបួសធ្ងន់ក្រោមចង្ការដោយសារជុងនឹងរបងដែកពេលនាងព្យាយាមរត់គេចពីស្ថានភាពដ៏គួរឱ្យតក់ស្លត់នេះ។ មកទល់ពេលនេះមិនទាន់ដឹងថា តារាស្រីរូបនេះអាចឆ្លងផុតតំណាក់កាលដ៏លំបាកនេះបានឬយ៉ាងណានោះឡើយ។

គួរបញ្ជាក់ដែរថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយអ្នកស្លាប់មាន ២នាក់គឺជនរងគ្រោះលោក ឈួរ ឈុនហួរ ស្វាមីលោកស្រី មាស ច័ន្ទដាលីន និងម្នាក់ទៀតជាជនដៃដល់ដែលជាឃាតក ត្រូវបានរាយការណ៍ថាបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយបន្ទាប់ពីធ្វើប្រតិបត្តិការបាញ់លោក ឈួរ ឈុនហួរ រួច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង