ជិតចូលឆ្នាំនេះ មេឃអាចក្តៅខ្លាំងអាចឡើងដល់លើស ៤០អង្សារសេឯណោះ។ បើក្តៅម្ល៉ឹងៗ អាចធ្វើឱ្យគ្នាយើងដែលនៅក្រោមកម្ដៅថ្ងៃពេលដើរលេង ឬទៅណាមកណា ខ្យល់គរគ្រោះថ្នាក់ដល់ជីវិត។ “Hello គ្រូពេទ្យ’ នឹងណែនាំពីតិចនិក ៦យ៉ាង ដើម្បីបញ្ចៀសពីជំងឺដែលអាចកើតមាន ដូចជា ឈឺក្បាល វិលមុខ និងគ្រុនក្ដៅ ដោយសារតែអាកាសធាតុក្ដៅពេក។
១- ព្យាយាមនៅក្នុងផ្ទះឱ្យបានច្រើន
ស្ដាប់ទៅដូចជាកំប្លែង ប៉ុន្ដែយើងកំពុងឈានចូលទៅក្នុងខែក្ដៅខ្លាំងហើយ ដូច្នេះការនៅផ្ទះ (បើមានម៉ាស៊ីនត្រជាក់ កាន់តែល្អ) អាចជួយការពារជំងឺនានាដែលកើតឡើងនៅខែក្តៅ។
២- ប្រើរបស់ត្រជាក់ៗ
មានផលិតផលត្រជាក់មួយចំនួន យើងអាចរកបាននៅតាមទីផ្សារ ដូចជា កន្សែងត្រជាក់ ម៉ាស់បិទមុខ និងកន្សែងរុំក សុទ្ធតែអាចជួយទប់ទល់នៅកម្ដៅបាន។
៣- ផឹកភេសជ្ជៈត្រជាក់ៗ
ចូលដល់ខែក្តៅ បានផឹកភេសជ្ជៈត្រជាក់ៗជារឿងសប្បាយចិត្តបំផុត។ ផឹកភេសជ្ជៈត្រជាក់ៗ អាចជួយឱ្យខ្លួនយើងទប់ទល់ជាមួយកម្ដៅជាបណ្ដោះអាសន្នបាន។
៤- ហែលទឹក
ទៅហែលទឹកលេង ជាវិធីល្អបំផុតសម្រាប់អនុវត្តនៅខែក្ដៅ។
៥- ប្រើកង្ហារ
កង្ហារ អាចយកទៅពីកន្លែងមួយទៅកន្លែងមួយទៀតបាន អាចផ្ដល់ភាពត្រជាក់បានលឿន នៅពេលយើងមានអារម្មណ៍ក្ដៅស្អុះស្អាប់។ បើច្នៃប្រឌិត អាចយកកង្ហារសាកថ្មតាមខ្លួនក៏បាន។
៦- ស្លៀកពាក់ស្រាលៗ រលុងៗ
សម្រាប់ខែចឹង ពេលចេញទៅខាងក្រៅ គួរស្លៀកពាក់រលុងៗ និងស្រាលៗបានហើយ ងាយស្រួលដកដង្ហើម។ សម្លៀកបំពាក់សាកសមសម្រាប់រដូវក្តៅ គឺធ្វើឡើងពីកប្បាស សាច់កំណាត់ និងសូត្រជាដើម៕
ប្រភព៖ Hellokrupet
https://hellokrupet.com/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%91%E1%9E%BC%E1%9E%91%E1%9F%85/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93/54185/