×

គ្រឿងផ្សំគោលរបស់ MasterChef Cambodia “ពងមាន់” មានអត្ថប្រយោជន៍ ៧យ៉ាងដែលអ្នកគួរដឹង

ពងមាន់ ជាគ្រឿងផ្សំគោលមួយ ដែលត្រូវបានបង្ហាញនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ហើយក៏ជាគ្រឿងផ្សំមួយដែលត្រូវបានដាក់ឱ្យបងប្អូនចូលរួមលេងធ្វើ Skill Test ដើម្បីឈ្នះរង្វាន់ពីក្រុមហ៊ុន Khmer Beverages កាលពីពេលដាក់ពាក្យនៅឯផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល កាលពីពេលថ្មីៗនេះផងដែរ។ មិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបប៉ុណ្ណោះទេ ពងមាន់ក៏មាននូវអត្ថប្រយោជន៍របស់វាជាច្រើនផងដែរ អ៊ីចឹងមកដឹងទាំងអស់គ្នា!

ផ្នែកពណ៌ស នៃពងមាន់ មានប្រយោជន៍យ៉ាងច្រើន ទាំងសុខភាព និងសម្រស់ មានន័យថា វាអាចជួយឱ្យសម្រស់របស់ស្ត្រីស្រស់ស្អាតដូចធម្មជាតិ ព្រោះផ្នែក សនៃពងមាន់សម្បូរដោយវីតាមីនច្រើនប្រភេទ មានដូចជា វីតាមីន B, C, E និង K ធ្វើឱ្យស្ត្រី ដែលអនុវត្តតាម ទទួលបានសម្រស់ស្អាតដូចបំណង។ ខាងក្រោមនេះ ជាវិធីងាយៗ ក្នុងការអនុវត្ត ៖

១- សារធាតុ «Detox» បំបាត់ជាតិពុល ធ្វើឱ្យទឹកមុខស្រស់ស្អាត៖ បច្ចុប្បន្នស្បែកមុខរបស់យើង ប្រឈមនឹងស្ថានភាពបរិយាកាសយ៉ាងច្រើនទាំងធូលី ពន្លឺថ្ងៃ និងគ្រឿងសំអាងនានា ធ្វើឱ្យស្បែកឡើងជាំខ្មៅកើតមុន និងស្នាមពងបែក ។ បញ្ហាខាងលើនេះ អាចនឹងបាត់ទៅវិញ ព្រោះស្រទាប់សនៃពងមាន់ បានបំបាត់ជាតិពុលលើកស្ទួយស្បែកមុខឱ្យមានភាពស្រស់ស្រាយ។ លោកអ្នកគ្រាន់តែយកផ្នែកសនៃស៊ុតទៅលាបនៅលើផ្ទៃមុខ ហើយទុកចោលប្រហែល ៣០នាទី បន្ទាប់មកលាងនឹងទឹកឱ្យស្អាត។ ដោយប្រតិបត្តិបែបនេះជាប្រចាំយ៉ាងហោចមួយសប្តាហ៍ម្តង នោះស្បែក មុខរបស់អ្នកនឹងមានសុខភាពល្អស្រស់ស្អាតម៉ត់រលោង។

២- មុខស្អាតគ្មានមុន៖ សុភាពនារីណា មានមុនច្រើនពងមាន់ អាចជួយលើកសម្រស់បានដោយ មិនចាំបាច់ប្រើថ្នាំលាបមុន ដែលមានតម្លៃថ្លៃនោះទេ គ្រាន់តែលាងមុខដោយទឹកក្តៅឧណ្ហៗ រួចយកផ្នែកសនៃពងមាន់មកលាយជាមួយក្រូចឆ្មារ ហើយយកសំឡីបន្ទះស្តើងៗ មកជ្រលក់រួច យកទៅបិទនៅបរិវេណថ្ងាស ច្រមុះ ចង្កា និងថ្ពាល់ ទុកឱ្យស្ងួតទើបបកចេញ ហើយលាងទឹកឱ្យស្អាត នឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតរលោងស្រិល។

៣- ជួយកាត់បន្ថយមុន និងជាំ ៖ អ្នកមានបញ្ហាមុខកើតមុនឡើងខ្លាញ់ ឬមានជាំត្រូវយកពងមាន់ស្រទាប់សមកលាបទុកចោលលើផ្ទៃមុខយ៉ាងតិចពី ១ ទៅ ២ម៉ោង រួចលាងទឹកឱ្យស្អាត។ ធ្វើបែបនេះ ក្នុងមួយសប្តាហ៍ពី ១ ទៅ ២ ដង បញ្ហាគ្រាប់មុន នឹងថយចុះរួមទាំងចំណុចអុចជាំខ្មៅក៏បាត់ដែរ។

៤- ជួយឱ្យផ្ទៃមុខឡើងស ស្រស់ស្អាតរលើបរលោង ៖ លោកអ្នកគួរយកពងមាន់មកគោះយកផ្នែកស ( ញែកយកពណ៌ក្រហមចេញ ) មកលាយជាមួយទឹកឃ្មុំ ទឹកក្រូច ឆ្មារ រួចយកទៅលាបលើស្បែកមុខ ទុកចោលប្រហែលពី ២០ ទៅ ៣០ នាទី ហើយលាងទឹកឱ្យស្អាត ធ្វើឱ្យមុខរបស់អ្នកឡើងស្រទន់គួរជាទីគយគន់នៃភ្នែកអ្នកផង ។

៥- ធ្វើឱ្យមុខក្មេងជាងវ័យ៖ គ្រាន់តែយកពងមាន់លាបលើមុខជាបន្តបន្ទាប់តែរយៈពេល ១ សប្តាហ៍ លោកអ្នកនឹងមានអារម្មណ៍ថា ផ្ទៃមុខនឹងម៉ដ្ឋរលោងប្លែកស្បែករឹបជាងមុន។

៦- កាត់បន្ថយអាការចាញ់ពន្លឺថ្ងៃ ឬឆាប់រលាក ៖ អ្នកដែលមានស្បែកចាញ់ពន្លឺថ្ងៃ ធ្វើឱ្យកើតពងបែក ញឹកញាប់ត្រូវយកពងមាន់ផ្នែកសមកលាបមុខជារៀងរាល់ថ្ងៃ ក្នុងមួយដងប្រហែលពី ១០ ទៅ ១៥នាទីក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍ ស្នាមរលាក នឹងបាត់អស់ហើយភាពស្រស់ស្អាតក៏លេចឡើង។

៧- ជួយទ្រទ្រង់សក់ឱ្យស្អាត៖ ក្រៅពីមានប្រយោជន៍លើផ្ទៃមុខពងមាន់ពណ៌ស ក៏អាចជួយឱ្យសក់ស្រស់ស្អាត លោកអ្នកគ្រាន់តែយកពងមាន់ស្រទាប់សវាយឱ្យឡើងពពុះ លាយជាមួយខ្លាញ់ម្កាក់ យកទៅលាបសក់ទុកចោលប្រហែល ៣០ នាទី រួចកក់សក់ចេញឱ្យស្អាតយ៉ាងតិច ក្នុងមួយសប្តាហ៍ធ្វើ ១លើក សក់របស់អ្នកនឹងមានសុខភាពល្អមានទម្ងន់ និងស្រស់ស្អាតដូចធម្មជាតិ។

កម្មវិធី MasterChef Cambodia នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំទស្សនានូវការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់បេក្ខជនមកពីបណ្ដារាជធានីខេត្តនានា ដើម្បីអ៊ុតមើលថាតើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ពាន អមជាមួយទឹកប្រាក់ ២០០លានរៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង