×

គ្រួសារ CBS ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

ក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប បានប្រារព្ធពិធីជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងកម្មវិធីវប្បធម៌ ប្រពៃណី ការលេងល្បែងប្រជាប្រិយ និងការទទួលទានអាហារសាមគ្គី។

ពិធីនេះ មានការនិមន្តព្រះសង្ឃសូត្រមន្តប្រសិទ្ធិពរជ័យ ការសម្ដែងរបាំត្រុដិដ៏អធិកអធមដែលបង្ហាញពីភាពស្រស់ស្អាត និងតម្លៃនៃវប្បធម៌ខ្មែរ មិនតែប៉ុណ្ណោះ ក៏មានការលេងល្បែងប្រជាប្រិយទាញព្រ័ត្រ វាយក្អម ការរាំចង្វាក់ប្រពៃណីខ្មែរលេងកម្សាន្ត ជំរុញភាពស្និទ្ធស្នាល និងមិត្តភាព ព្រមទាំងការទទួលទានអាហារសាមគ្គីដ៏ឈ្ងុយឆ្ងាញ់សម្រាប់បុគ្គលិករបស់ CBS ផងដែរ។ លើសពីនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់ពិសេសជាច្រើនថែមទៀតផង។

តាមរយៈពិធីនេះ ក្រុមហ៊ុន CBS ចូលរួមអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងស្មារតីសប្បាយរីករាយ និងសាមគ្គីភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង