
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែកៀក ដែលនឹងត្រូវចូលមកដល់នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខណៈកំពូលគណៈកម្មការទាំងពីររូបរបស់កម្មវិធី MasterChef Cambodia រដូវកាលទី២ ក៏បានបង្ហាញនូវរូបភាពថ្មីដ៏គួរឱ្យរំភើប អមជាមួយនឹងពាក្យជូនពរ “សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពុកម៉ែបងប្អូន”។

នាព្រឹកថ្ងៃទី១២ ខែមេសានេះ Judge Nara ដែលជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការទាំង៣រូប បានបញ្ចេញរូបថតដែលថតជាមួយ Judge Jessica នៅទីតាំងស្ទីឌីយោរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលកំពុងស្ថិតក្នុងដំណើរការនៃការផលិត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ។
បើតាមរូបថត Judge ទាំងពីរ ពិតជាស្រស់ស្អាត សង្ហា អមជាមួយនឹងផ្ទាំងខាងក្រោយ ដែលមាននិមិត្តសញ្ញាដ៏ល្បីល្បាញរបស់ MasterChef Cambodia ដែលមើលទៅ គណៈកម្មការទាំងពីរកំពុងស្ថិតនៅក្នុងផ្ទះបាយដ៏ថ្មីសន្លាងរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។
កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងកាន់តែពិសេសប្លែកពីរដូវកាលមុនៗ ដើម្បីធានាផ្ដល់នូវទស្សនិកជននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនអាចបំភ្លេចបាន ជាមួយនឹងការប្រកួតប្រជែងដ៏ជក់ចិត្ត ដើម្បីស្វែងរកម្ចាស់ជ័យលាភី និងងារជាកំពូលចុងភៅឯកបន្ទាប់។
ដូច្នេះកុំភ្លេចរង់ចាំតាមដានកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះទាំងអស់គ្នាណា៎!
