×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ការថែទាំសុខភាពកូនតូចអំឡុងខែក្តៅ

ភ្នំពេញ៖ អាកាសធាតុបានកើនឡើងកម្តៅខ្លាំង ជាហេតុធ្វើឱ្យឪពុកម្តាយដែលមានកូនតូចមានក្តីបារម្ភចំពោះសុខភាពកូនរបស់ខ្លួនជាខ្លាំង។ យ៉ាងណាមិញ ដើម្បីបង្ការកុំឱ្យកូនមានបញ្ហាសុខភាពអំឡុងខែក្តៅនេះ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឱ្យមែនទែន ដោយសារខែក្តៅក្មេងតូចៗតែងជួបប្រទះភាគច្រើនគឺ ចំណីអាហារមិនស្អាតដែលបណ្តាលឱ្យរាគរូស រលាកពោះវៀនរលាកប្រព័ន្ធផ្លូវនោម រលាកស្បែក និងជំងឺផ្សេងៗទៀត។

ដូចនេះដើម្បីបង្ការមិនឱ្យមានជំងឺទាំងនេះកើតឡើងត្រូវប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត។ ការហូបស្អាតត្រូវឧស្សាហ៍លាងដៃ ជ្រើសរើសបន្លែស្រស់សម្រាប់កូន កុំព្យាយាមញ៉ាំអាហារដែលនៅសល់។ រីឯផឹកស្អាត គឺត្រូវផឹកទឹកដែលស្អាត និងឱ្យបានច្រើនដើម្បីជួយលាងសម្អាតសារពាង្គកាយដូចជាប្រព័ន្ធបង្ហូរនោម និងធ្វើឱ្យប្រព័ន្ធរំលាយអាហារក៏ល្អផងដែរ។

អ្វីដែលសំខាន់បំផុតនោះគឺត្រូវជំរុញកូនរបស់លោកអ្នកឱ្យញ៉ាំទឹកឱ្យបានត្រឹមត្រូវដោយគណនាយកគីឡូរបស់កូនទៅគុណនឹង ១០០ នោះនឹងឃើញបរិមាណទឹកដែលកូនត្រូវញ៉ាំក្នុងរយៈពេល ២៤ម៉ោង សម្អាតដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារសម្បូរជីវជាតិគ្រប់គ្រាន់ដើម្បីបង្ការហានិភ័យកូនឈឺអំលុងអាកាសធាតុក្តៅខ្លាំង៕

ប្រភព៖ វីដេអូ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង