×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ដឹងប៉ុន្មានចំណុចនេះអ្នកដឹងថាហេតុអ្វី ម្ទេស ជារបស់ដែលមិនអាចខ្វះបានក្នុងផ្ទះបាយ MasterChef Cambodia

គ្មានផ្ទះបាយណាដែលមិនមានម្ទេសនោះទេ ដូចគ្នានោះដែរ ផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia ក៏មានម្ទេសដ៏សម្បូរបែបដូចគ្នា។ សម្រាប់អ្នកដែលចូលចិត្តអាហារហឹរ ខ្វះម្ទេសប្រៀបបានដូចជាខ្វះអ្វីម្យ៉ាង ដោយសារម្ទេសជួយបង្កើនរសជាតិនៃមុខម្ហូបមួយចំនួន។

តាមការស្រាវជ្រាវជាច្រើន ម្ទេស ឬអាហារហឹរ ពិតជាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព។

សម្រក់ទម្ងន់
អាហារហឹរ ដូចជាទឹកម្ទេស ឬប្រភេទអាហារផ្សេងៗទៀត សុទ្ធតែអាចជួយឱ្យផែនការសម្រកទម្ងន់ ឱ្យសម្រេចបានជោគជ័យ ពិសេសអាចជួយជំរុញការធ្វើមេតាប៉ូលីសក្នុងរាងកាយកាន់តែខ្លាំងឡើង។ យោងតាមព័ស្តុតាងក្នុងការសិក្សាកន្លងមក ម្ទេស ឬអាហារហឹរ អាចជំរុញឱ្យរាងកាយយើង ដុតកាឡារីបានលឿនស្ទើរតែមិនគួរឱ្យជឿ។

បេះដូងមានសុខភាពល្អ

ការសិក្សាមួយចំនួនអះអាងថា ទម្លាប់ញ៉ាំអាហារហឹរ ជួយកាត់បន្ថយអត្រាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ឱ្យធ្លាក់មកត្រឹមកម្រិតទាបបំផុត។ ហេតុផលចម្បងគឺថា ម្ទេស ឬម្រេច អាចកាត់បន្ថយ និងបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងសរសៃឈាម LDL ខណៈសារធាតុ Capsaicin មានក្នុងអាហារហឹរទាំងនេះ អាចប្រយុទ្ធប្រឆាំងទៅនឹងការរលាក ដែលជាមូលហេតុមួយបង្កឱ្យមានបញ្ហាបេះដូង។

ការពារជំងឺមហារីក

យោងតាមសមាគមស្រាវជ្រាវជំងឺមហារីកអាមេរិកជាតិ Capsaicin ក្នុងមេ្ទស ឬម្រេច គឺមានសមត្ថភាពបំផ្លាញកោសិកាមហារីកមួយចំនួនបាន ក៏ដូចជាមហារីកគោលិកាឈាមសLeukemic Cancer។ គ្រឿងទេសផ្សំក្នុងអាហារហឹរ ដូចជារមៀត ដែលមានក្នុងទឹកជ្រលក់ ឬម្សៅ សុទ្ធតែអាចមានលទ្ធភាពពន្យឺតការរីករាលដាលកោសិកាមហារីកបាន វាដូចគ្នាទៅនឹងសកម្មភាពរបស់ថ្នាំប្រឆាំងមហារីកអ៊ីចឹងដែរ។ នេះជាការអះអាងរបស់សាស្ត្រាចារ្យ Gregory A. Plotnikoff ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកថែទាំសុខភាពនៃមន្ទីរពេទ្យ Allina រដ្ឋ Minnesota សហរដ្ឋអាមេរិក។

កាត់បន្ថយសម្ពាធឈាន

វីតាមីន A និង C អាចជួយពង្រឹងជញ្ជាំងសាច់ដុំបេះដូង ខណៈជាតិក្តៅរបស់ម្រេច និងម្ទេស ជាមួយលំហូរឈាមក្នុងរាងកាយរត់បានស្រួល។ មានន័យថា ម្ទេស ឬម្រេច ជួយឱ្យប្រព័ន្ធសរសៃឈាមបេះដូង កាន់តែរឹងមាំ។

ជួយឱ្យអារម្មណ៍ល្អ

អាហារហឹរ អាចជួយជំរុញអ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ ដូចជាអ័រម៉ូនសេរ៉ូតូនីន។ ហេតុផលនេះ គឺគ្រប់គ្រាន់ឱ្យយើងជឿថា ម្ទេស ឬម្រេច អាចជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និងស្ត្រេសយ៉ាងមានប្រសិទ្ធភាព។

ទោះជាយ៉ាងណា យើងត្រូវចាំថា គ្មានអ្វីមានតែគុណសម្បត្តិ និងគ្មានគុណវិបត្តិនោះឡើយ ហេតុនេះ ទម្លាប់ញ៉ាំម្ទេស ឬអាហារហឹរផ្សេងៗ គួរញ៉ាំក្នុងកម្រិតល្មមបានហើយ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ ពិសេសបញ្ហាក្រពះ និងពោះវៀន។

តាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដើម្បីដឹងថាតើវិញ្ញាសាប្រកួតនីមួយៗ បេក្ខជននឹងប្រើប្រាស់ម្ទេសដើម្បីចម្អិនជាមុខម្ហូបអ្វីខ្លះ? កម្មវិធីដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលរួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង