×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្នាយើងគួរដឹង! អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលអាកាសធាតុក្តៅ

ភ្នំពេញ៖ អាកាសធាតុក្តៅនឹងធ្វើឱ្យយើងគ្រប់គ្នាពិបាកធ្វើដំណើរ ជាពិសេសការញ៉ាំអាហារគឺត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងការឈឺថ្កាត់ដោយសារអាកាសធាតុក្តៅខ្លាំង។ ដូចនេះ របបអាហារពិតជាសំខាន់ណាស់ ព្រោះអាហារខ្លះអាចរក្សាសីតុណ្ហភាពក្នុងរាងកាយយើង រីឯអាហារមួយចំនួនយើងត្រូវចៀសវាង ដូចនេះអាហារគួរញ៉ាំនោះមានដូចជា៖

១. ស៊ុត៖ មិនថាចម្អិនក្នុងកម្រិតណាក៏ដោយ ស៊ុតអាចជួយឱ្យគេងលក់ស្រួលដោយសារស៊ុតសម្បូរដោយអាស៊ីតអាមីណូធីបថូហ្វាន។

២. បន្លែបៃតង៖ ការបំពេញជាតិទឹកអំលុងពេលអាកាសធាតុក្តៅពិតជាសំខាន់ណាស់ ជាពិសេសការគេងយប់ដោយមិនបាច់ភ្ញាក់ពេលស្រេកទឹក ដូចនេះស្ពៃពួយលេង និងបន្លែបៃតងដទៃទៀតគឺជាអាហារល្អបំផុតសម្រាប់អាកាសធាតុក្តៅ ស្ពៃពួយលេងមានផ្ទុកសារធាតុទឹករហូតដល់ ៩២% និងងាយរំលាយ ដូចនេះរាងកាយមិនធ្វើការខ្លាំងក្នុងការរំលាយអាហារដែលនាំឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងដែរ។

៣. ត្រសក់ស្រូវ៖ ផ្លែឈើមួយនេះមានផ្ទុកជាតិទឹករហូតដល់ ៩៥%ឯណោះ និងមានផ្ទុកលីកូប៉ានដែលអាចជួយការពារកម្តៅថ្ងៃ។

៤. ស៊ុបបន្លែ៖ ជាធម្មតាយើងតែងញ៉ាំស៊ុបនៅពេលអាកាសធាតុត្រជាក់ ប៉ុន្តែអាហារដែលមានជាតិទឹកខ្ពស់អាចជួយបំពេញជាតិទឹក ស៊ុបបន្លែមានភាពប្រសើរជាងស៊ុបមានសាច់ច្រើន។

៥. ពពួកផ្លែប៊ឺរី និងទឹកដូង៖ ពពួកផ្លែប៊ឺរីដូចជាស្ត្រប៊ឺរី ប្លេកប៊ឺរី ប្លូប៊ឺរី សុទ្ធតែធ្វើឱ្យរាងកាយចុះត្រជាក់ ចំណែកទឹកដូងមានសារធាតុសំខាន់ដែលអាចបំពេញជាតិទឹកក្នុងរាងកាយបានល្អ។

៦. អាហារមានជាតិហឹរ៖ ញ៉ាំអាហារហឹរពេលអាកាសធាតុក្តៅអាចនាំឱ្យប៉ះពាល់សីតុណ្ហភាពក្នុងរាងកាយ ប៉ុន្តែការសិក្សាឱ្យបង្ហាញថា អាហារហឹរអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់។ អាហារហឹរអាចជួយឱ្យចរន្តឈាមដែលធ្វើឱ្យមានការបញ្ចេញញើស ដំឡើងសីតុណ្ហភាពក្នុងរាងកាយឱ្យសមាមាត្រទៅនឹងសីតុណ្ហភាពខាងក្រៅ និងការបញ្ចេញញើសដែលធ្វើឱ្យយើងត្រជាក់ខ្លួន។

អាហារគួរចៀសវាងពេលអាកាសធាតុក្តៅ៖

១. ការ៉េម តែទឹកកក ឬកាហ្វេ៖ របស់ទាំងនេះអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់ នៅពេលនោះរាងកាយនឹងព្យាយាមដំឡើងសីតុណ្ហភាព ដូចនេះហើយយើងនឹងមានអារម្មណ៍ក្តៅនៅពេលញ៉ាំរបស់ទាំងនេះ។

២. ផ្លែស្វាយ៖ ផ្លែស្វាយនឹងបញ្ចេញជាតិទឹកក្នុងរាងកាយ ដូចនេះគួរចៀសវាងញ៉ាំផ្លែឈើមួយនេះក្នុងពេលអាកាសធាតុក្តៅ។

៣. សាច់សត្វ៖ រាងកាយយើងត្រូវការប្រូតេអ៊ីនមិនថានៅក្នុងអាកាសធាតុបែបណាក៏ដោយ ប៉ុន្តែសាច់សត្វមានការពិបាកក្នុងការរំលាយ និងអាចបង្កើនកម្តៅក្នុងរាងកាយ ដូចនេះគួរកាត់បន្ថយការញ៉ាំសាច់ និងប្រូតេអ៊ីនផ្សេងទៀតដូចជាស៊ុត សាច់ត្រី សាច់មាន់ជាដើម។

៤. គ្រឿងស្រវឹង៖ គ្រឿងស្រវឹងអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដោយសារផឹកគ្រឿងស្រវឹងធ្វើឱ្យនោមញឹក៕

ប្រភព៖ វីដេអូ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង