×

ម្ចាស់ពាន MasterChef រដូវកាលទី២និយាយបែបនេះទៅកាន់ Judge Nara ទោះត្រូវគាត់ស្ដីឱ្យខ្លាំងពេលប្រកួត

ប្រិយមិត្តប្រាកដជាស្គាល់ កញ្ញា ប៉ិច ស្រីណុច ជាម្ចាស់ពានរង្វាន់របស់កម្មវិធី MasterChef Cambodia រដូវកាលទី២ ទម្រាំទទួលបានងារជាកំពូលចុងភៅឯកនេះកញ្ញាបានឆ្លងកាត់នូវការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយនឹងឧបសគ្គជាច្រើនដែលត្រូវជួបប្រទះអំឡុងពេលប្រកួត។

ការប្រកួតបានបញ្ចប់ ហើយបច្ចុប្បន្ន កញ្ញា ស្រីណុច ក៏មានមុខរបរផ្ទាល់ខ្លួន ដែលជាម្ចាស់អាជីវកម្មម្ហូបអាហារមួយកន្លែង។ ស្រាប់តែថ្មីៗនេះ កញ្ញាបានទទួលភ្ញៀវដ៏ពិសេសម្នាក់ គឺ Judge Nara ដែលធ្លាប់ជាអ្នកណែនាំដ៏ល្អម្នាក់ក្នុងចំណោម Judge ទាំង ៣ របស់កម្មវិធី MasterChef Cambodia ។

កញ្ញាបានឱ្យដឹងដូច្នេះថា៖ “តាំងពីជំនាន់ប្រកួត MasterChef រហូតដល់ឥលូវ ឱ្យតែបានជួបគឺគាត់តែងតែណែនាំ កែតម្រូវ រាល់ចំណុចខ្វះខាតរបស់ខ្ញុំជានិច្ច ជាគ្រូ មានពេលកាច មានពេលស្លូត ក៏ប៉ុន្ដែជឿទៅថាគ្មានគ្រូណា ចង់ឃើញសិស្សរបស់ខ្លួន ធ្លាក់ទឹកដៃនោះទេ គ្រប់ពាក្យដែលគាត់ស្តី គាត់ថា គឺសុទ្ធតែចង់ឱ្យយើងល្អ និងរីកចម្រើន នឹកឃើញកាលពីពេលប្រកួតចប់ គាត់បានសួរខ្ញុំថា អាណុច ធ្លាប់ខឹងសែបទេដែលសែប ស្ដីឱ្យខ្លាំងៗ សម្រាប់ខ្ញុំមិនដែលខឹងសូម្បីបន្តិច មានតែពាក្យថា អរគុណ ដែលសែបបាន ស្តីថា ឱ្យខ្ញុំ បើមិនបានសែបស្តីឱ្យទេ ម្ល៉េះក៏ខ្ញុំមិនបានដឹងអំពីកំហុសរបស់ខ្លួនឯងដែរ”។

សូមជម្រាបថា Judge Nara នឹងមានវត្តមាននៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ជាមួយ Judge Jessica និង Judge ម្នាក់ទៀត ដែលកម្មវិធីកំពុងលាក់ទុកសិន រង់ចាំប្រកាសឱ្យប្រិយមិត្តបានដឹងក្នុងពេលឆាប់ៗនេះ។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា, IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង