×

តើតក្តាអ្វីខ្លះដែលអាចឱ្យគណៈកម្មការ MasterChef Cambodia សម្រេចចិត្តផ្ដល់ពិន្ទុខ្ពស់ដល់បេក្ខជន?

ដើម្បីអាចក្លាយជាបេក្ខភាពម្នាក់ដែលលេចធ្លោក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនត្រូវការបង្កើតនូវមុខម្ហូបដែលបង្ហាញពីជំនាញ និងភាពច្នៃប្រតិដ្ឋ។

នេះគឺជាធាតុផ្សំមួយចំនួនដែលអាចជួយឱ្យមុខម្ហូបរបស់បេក្ខជនឱ្យលេចធ្លោ និងទទួលបានពិន្ទុខ្ពស់ពីគណៈកម្មការ។

ចំណុចសំខាន់ទីមួយ គឺជារសជាតិដែល ប្លែក និងតុល្យភាព ដោយរួមបញ្ចូលគ្នានូវរសជាតិផ្អែម ប្រៃ ជូរ ហឹរ ដែលបំពេញគ្នាទៅវិញទៅមក និងបង្កើតបទពិសោធនៃរសជាតិដែលមិនអាចបំភ្លេចបាន។

ចំណុចទីពីរ គឺគ្រឿងផ្សំដែលមានគុណភាព ដោយបន្លែត្រីសាច់ស្រស់ៗ និងមានគុណភាពខ្ពស់ ដើម្បីលើកមុខម្ហូប និងរំលេចនូវការយកចិត្តទុកដាក់ទៅលើមុខម្ហូបសម្រាប់ឱ្យគណៈកម្មការវិនិច្ឆ័យ។

ចំណុចទី៣ គឺការដេគ័រ ការបង្ហាញប្រកបដោយសោភ័ណភាព អាចធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់គណៈកម្មការផងដែរ។

ចំណុចបន្ទាប់នោះគឺបច្ចេកទេស គឺត្រូវប្រើប្រាស់នូវបច្ចេកទេសដែលត្រឹមត្រូវ និងវិធីធ្វើម្ហូបដែលប្រើប្រាស់គ្រឿងផ្សំឱ្យមានប្រសិទ្ធភាពបំផុត។

សម្រាប់ចំណុចសំខាន់ចុងក្រោយមួយទៀត គឺបេក្ខជនត្រូវបង្ហាញពីរឿងរ៉ាវដែលនៅពីក្រោយមុខម្ហូបរបស់ពួកគេ។ សាច់រឿងដែលទាក់ទាញនឹងធ្វើឱ្យម្ហូបមួយមុខនេះកាន់តែមានអត្ថន័យ ដើម្បីទទួលពិន្ទុពីគណៈកម្មការ។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងកាន់តែពិសេសប្លែកពីរដូវកាលមុនៗ ដើម្បីធានាផ្ដល់នូវទស្សនិកជននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនអាចបំភ្លេចបាន ជាមួយនឹងការប្រកួតប្រជែងដ៏ជក់ចិត្ត ដើម្បីស្វែងរកម្ចាស់ជ័យលាភី និងងារជាកំពូលចុងភៅឯកបន្ទាប់។

ដូច្នេះកុំភ្លេចរង់ចាំតាមដានកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះទាំងអស់គ្នាណា៎!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង