×

ស្នេហាបែបចាស់ទុំ! មិនសូវផុសរូបជាមួយគ្នា តែថ្ងៃកំណើត ស៊ូឈី ចូលវ័យ ៥០ឆ្នាំស្វាមីនាងផុសរូបមួយនេះញោះប្រពន្ធលេង

តៃវ៉ាន់៖ រយៈពេលជិតបីសតវត្សរ៍មកហើយដែលតារាស្រីល្បីឈ្មោះ ស៊ូឈី និងស្វាមីបានស្គាល់រហូតដល់រៀបការជាមួយគ្នាបន្ទាប់ពីធ្វើជាមិត្តជិតស្និទ្ធនឹងគ្នារយៈពេល ២០ឆ្នាំ និងរៀបការជាមួយគ្នារហូតមកទល់ពេលនេះមានរយៈពេល ៨ឆ្នាំមកហើយ ប៉ុន្តែចំណងស្នេហ៍របស់អ្នកទាំង ២ពិតជាធ្វើឱ្យគ្រប់គ្នាសរសើរជាខ្លាំង។

ទោះបីជាមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា និងពេលខ្លះត្រូវរស់នៅឆ្ងាយគ្នាអស់រាប់ខែក៏ពិតមែន ប៉ុន្តែទាំងនេះមិនមែនជាឧបសគ្គអាចធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ ស៊ូឈី និងស្វាមីមានបញ្ហារកាំរកូសឡើយ រឹតតែមិនដែលលេចឮរឿងអាស្រូវថែមទៀត។

យ៉ាងណាមិញ ក្រលេកទៅមើលថ្ងៃកំណើតរបស់ ស៊ូស៊ី ចូលវ័យ ៥០ឆ្នាំកាលពីថ្ងៃទី១៦ ខែមេសា ថ្មីៗនេះស្វាមីរបស់នាងបានរើរុះរករូបភាពនាងកាលនៅក្មេងក្នុងឈុតខោខ្លីខ្មៅជាមួយអាវសំយេះស្មាភ្ជាប់ជាមួយប្រយោគបែបនេះថា “មានអ្នកណាឃើញប្រពន្ធខ្ញុំទេ? ថ្ងៃនេះជាថ្ងៃកំណើតរបស់នាង”។

ជាមួយនឹងភាពផ្អែមល្ហែម សុភមង្គលដែលនាងទាំង ២មាន ប៉ុន្តែគួរឱ្យសោកស្តាយដែលរៀបការជាមួយគ្នាអស់រយៈពេល ៨ឆ្នាំមកនេះអ្នកទាំង ២នៅមិនទាន់ទទួលបានកូនម្នាក់ឡើយ។ គួរបញ្ជាក់ដែរថា ស៊ូឈី ធ្លាប់បង្ហាញអារម្មណ៍របស់ខ្លួនថា នាងក៏ចង់ធ្វើជាម្តាយគេមួយរូបដែរ ប៉ុន្តែមិនទាន់មានវាសនាដូចគេឡើយ នាងបានសង្កត់ធ្ងន់ថា “មានកូនគឺជាសំណាង តែបើមិនមានទេក៏ចាត់ទុកជាវាសនា” នេះជាអ្វីដែលនាងបានចែករំលែកទៅសារព័ត៌មានចិន Sohu៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង