×

ក្បាលរថភ្លើងល្បឿនលឿនរបស់ជប៉ុន១១គ្រឿង នឹងមកដល់កម្ពុជា ឆាប់ៗនេះ

ក្បាលរថភ្លើងល្បឿនលឿនចំនួន ១១ គ្រឿង ត្រូវបានដឹកជញ្ជូនមកពីប្រទេសជប៉ុន មកកាន់កម្ពុជា នៅសប្តាហ៍ក្រោយ។

ក្បាលរថភ្លើងត្រូវបានទិញដោយក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ។ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុននេះ បានឱ្យដឹងថា ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន KiHa 183 Series DMU ចំនួន ១១ គ្រឿង នឹងត្រូវដឹកជញ្ជូនពីកោះហុកកៃដូ មកកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ក្បាលរថភ្លើងល្បឿនលឿន KiHa 183 Series DMU របស់ប្រទេសជប៉ុន អាចបង្កើនល្បឿនដល់ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៣៨២ គីឡូម៉ែត្រ ពីភ្នំពេញ ទៅប៉ោយប៉ែត នឹងត្រូវការទុនវិនិយោគជាង ៤ ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និង ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ក្រសួងបន្តថា ចំពោះផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន ៣៣ សម្រាប់ដំណើរការ ស្ថានីយចំនួន ១៩ ក្នុងផែនការរយៈពេលខ្លី និង គ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង