×

ខំប្រឹងធ្វើការគ្មានលោះថ្ងៃ ពេលនេះពិធីការិនីល្បីឈ្មោះ ខៀវ សានសាណា ដាច់ចិត្តសម្រាក ២សប្តាហ៍ហោះទៅអូស្ត្រាលីវឹង

ភ្នំពេញ៖ មហាជនមួយចំនួនធំប្រាកដជាបានស្គាល់ពិធីការិនីឆ្នើម ខៀវ សានសាណា ហើយដែលអ្នកនាងបានចាប់អាជីពជាពិធីការិនីតាំងពីវ័យជំទង់មកម្ល៉េះ និងធ្លាប់បានកាន់កម្មវិធីកម្សាន្តរហូតសាងកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ។

រំឮកទៅកាលគ្រានោះ កំពុងទទួលបានកេរ្តិ៍ឈ្មោះខ្លាំងក្នុងអាជីពមួយនេះ តែក៏សុខចិត្តលះបង់អាជីពដែលខ្លួនស្រលាញ់ និងអាចរកចំណូលបានយ៉ាងច្រើនទៅរស់នៅក្រៅប្រទេសតាមស្វាមីក្រោយរៀបការរួច។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍មួយនេះមិនបានសមប្រកបឡើយ ក្រោយទទួលបានកូនប្រុសស្រីចំនួន ២នាក់ ខៀវ សានសាណា និងអតីតស្វាមីបានចែកផ្លូវគ្នាហើយពិធីការិនីរូបនេះក៏បានវិលត្រលប់មកមាតុប្រទេសវិញជាមួយកូនស្រីម្នាក់។

ហើយវាក៏គឺជាពេលវេលាដែល ខៀវ សានសាណា វិលត្រលប់មកចាប់ផ្តើមប្រលូកអាជីពជាពិធីការិនីសាជាថ្មី បើទោះជាឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាងមិនបានថមថយឡើយពោល សាណា បានវាយលុកទីផ្សារខ្លាំងជាងមុន ជាពិសេសរាល់ពិធីផ្លូវការមួយៗតែងមានវត្តមានតារាស្រីរូបនេះស្ទើរគ្មានលោះ។

ខំប្រឹងធ្វើការមិនមានពេលសម្រាក ប៉ុន្តែពេលនេះ ខៀវ សានសាណា ដាច់ចិត្តផ្តល់ពេលវេលាឱ្យខ្លួនឯងរយៈពេល ២សប្តាហ៍ដោយធ្វើដំណើរទៅប្រទេសអូស្ត្រាលីដែលនាងបានផុសរូបមួយសន្លឹកនៅលើគណនីហ្វេសបុករបស់ខ្លួនជាដំណឹងដល់អ្នកគាំទ្របានដឹងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង