×

MasterChef Cambodia ៖ ស្ករត្នោតជាគ្រឿងផ្សំជួយឱ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់

បើនិយាយដល់ស្ករត្នោត នៅតាមផ្ទះនីមួយៗសុទ្ធតែមានទុកនៅក្នុងផ្ទះបាយ ដើម្បីធ្វើឱ្យម្ហូបមានរសជាតិកាន់តែឆ្ងាញ់ពិសា ដូច្នេះហើយទើបផ្ទះបាយរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ត្រូវមានស្ករត្នោតដើម្បីអនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់នៅក្នុងការចម្អិនម្ហូបឱ្យកាន់តែឆ្ងាញ់ដើម្បីទាក់ទាញចិត្តរបស់គណៈកម្មការ។អ៊ីចឹងយើងមកដឹងពីស្ករត្នោត និងរបៀបធ្វើវាទាំងអស់គ្នា!

ស្ករត្នោត គឺជាផលិតផលរបស់ខ្មែរ ដែលត្រូវបានផលិតពីដើមត្នោត។ នៅប្រទេសកម្ពុជា ប្រជាជនយើងចូលចិត្តយកវាមកធ្វើជាគ្រឿងផ្សំបានច្រើនយ៉ាង ដូចជា បង់សម្លឱ្យមានរស់ជាតិឆ្ងាញ់ពិសា ឬធ្វើបង្អែមចង្អាបជាដើម។

ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជា តាំងពីឆ្នាំ២០១០ ដំណាលគ្នាជាមួយ ម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបង្អស់ដែលត្រូវបានចុះបញ្ជីនៅកម្ពុជា។ ក្រោយមក ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅប្រទេសថៃ វៀតណាម និងឆ្នាំ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬ ការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ឱ្យពួកគេអាចរីករាយនឹងស្ករត្នោតកំពង់ស្ពឺពិតប្រាកដ។

ចំពោះរបៀបធ្វើស្ករត្នោតរបស់បងប្អូនខ្មែរ គឺជាដំបូងយើងត្រូវមានបង្អោងគឺជាប្រភេទឬស្សីដែលមានខ្នែងវែងនិងរឹងមាំ ត្រូវយកវាមកធ្វើជាអង្អោងឬជាចណ្តើឡើងដើមត្នោតបាន ត្រូវមានវល្លិ៏ ឬខ្សែ ដែលមាំល្អដើម្បីចងភ្ជាម់បង្អោងទៅនឹងដើមត្នោតសម្រាប់ឡើងដើមត្នោត។ ត្រូវជ្រើសរើសប្រភេទដើតត្នោតណា ដែលជាដើមត្នោតញី ហើយមានកម្ពស់ទាបសមល្មមបើអាច និងមានធាងធំមាំ មានស្លឹកច្រើន។ ត្រូវយកឃ្នាបគាបផ្កាត្នោត ឱ្យទន់រយៈពេលបីទៅបួនព្រឹកទៅតាមប្រភេទត្នោតដែលងាយចេញនិងមិនងាយចេញទឹក រួចយើងត្រូវយកកាំបិត ដែលមុតទៅធ្វើការចិតនៅផ្នែកខាងមុខរបស់វា ឬហៅម្យ៉ាងទៀតថាវាត់មុខ ចំណាំការវាត់មុខត្រូវតែស្តើងៗ កុំក្រាស់ព្រោះវាងាយនឹងឆាប់អស់ផ្កាត្នោតហើយវាក៏មិនងាយចេញទឹកនោះដែរ។

ម្យ៉ាងទៀតគឺយើងអាចយកបំពង់ឬស្សីដែលមានទឹកពេញមកត្រាំផ្កាត្នោតនោះ ប្រហែលជាពីថ្ងៃ ឬមិនចាំបាច់ក៏បាន បើករណីផ្កាត្នោតនោះឆាប់ចេញទឹក នៅពេលចេញទឹកហើយយើងយកបំពង់ទៅត្រងទឹកត្នោត។ ពេលបានទឹកត្នោតហើយគឺយកទៅរំងាស់ក្នុងឆ្នាំងរហូតដល់រីងក្លាយទៅជាស្កររួចលើកយកទៅកូរជាមួយនឹងដងឈើតូចមួយ នៅពេលត្រជាក់យើងធ្វើការចាត់ដាក់ក្នុងពាង ដើម្បីរក្សាទុកជាការស្រេច។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលមានស្រាបៀរកម្ពុជា, IZE និង EXPREZ នឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង