×

តើញាំមីសួរធីមលោក Santa KH ធីមកញ្ញាលក្ខិណា និងធីមកញ្ញាយ៉ាពីន មួយណាឈ្នះ? រង់ចាំទស្សនានៅ CTN ទាំងអស់គ្នា!

លោក Santa KH កញ្ញា លក្ខិណា និងកញ្ញា យ៉ាពីន នឹងចូលរួមជាតារាកិត្តិយសដ៏ពិសេសនៅក្នុងការប្រកួតធ្វើម្ហូបរបស់កម្មវិធី Chef Race By IZE ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី២០ ខែមេសា ចាប់ពីម៉ោង ១១ព្រឹកតទៅ។

ធ្លាប់តែផ្ដល់នូវសំណើចដល់បងប្អូនតាមរយៈវីដេអូកំប្លែងនានា លោក Santa នឹងមកបង្កនូវភាពសប្បាយរីករាយជូនដល់ប្រិយមិត្ត ជាមួយនឹងការប្រកួតប្រជែងចម្អិនម្ហូបក្នុងផ្ទះបាយចល័តរបស់ Chef Race ។ ក្រុមលោក Santa នឹងត្រូវតតាំងជាមួយក្រុមស្រីស្អាតទាំងពីរ គឺកញ្ញា លក្ខិណា និងកញ្ញា យ៉ាពីន ដើម្បីចម្អិនម្ហូបញាំមីសួរដែលកម្មវិធីតម្រូវ។

ក្រឡេកមកចុងភៅវិញ សប្ដាហ៍នេះ ប្រិយមិត្តនឹងបានជួបជាមួយ Chef ដ៏ពូកែចំនួន ៣ រូប គឺលោក វិច្ឆិកា ដែលនៅក្រុម IZE ជាមួយកញ្ញា ស្រីពីន, Chef កន្និកា នៅក្រុម EXPREZ ជាមួយកញ្ញា យ៉ានុត និង Chef បូទុំ ស្ថិតក្នុងក្រុម CAMBODIA របស់លោក Santa ។

កាលពីសប្ដាហ៍មុន ដែលជាសប្ដាហ៍ទី៣០ ក្រុម EXPREZ បានទទួលជ័យជម្នះលើក្រុមពីរទៀត ដែលបានធ្វើឱ្យក្រុមនេះឈ្នះសរុបបាន ៩ ដង ច្រើនជាងជ័យជម្នះរបស់ក្រុម IZE ២ ដង។ រីឯក្រុម CAMBODIA នៅតែជាក្រុមដែលឈ្នះច្រើនជាងគេ ពោលគឺ ១៤ ដង។

សប្ដាហ៍នេះ មិនដឹងថាក្រុមណាធ្វើបានល្អជាងគេនោះទេសម្រាប់ម្ហូបញាំមីសួរនេះ អ៊ីចឹងមានតែរង់ចាំទស្សនាទាំងអស់គ្នាប៉ុណ្ណោះ! កុំឱ្យភាពសប្បាយរីករាយនេះរំលងផុតទៅឱ្យសោះ ទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ទី ២០ ខែមេសានេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង