
មហោស្រពខ្សាច់ Haeundae Sand Festival គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រព្រឹត្តទៅ នៅខែឧសភា នៅឆ្នេរ Haeundae និងទីលាន Haeundae ក្នុងប្រទេសកូរ៉េខាងត្បូង។ មហោស្រពនេះ ជាការតាំងពិព័រណ៍បរិស្ថានដែលបង្ហាញពីស្នាដៃដែលធ្វើពីខ្សាច់ តែមួយគត់ក្នុងប្រទេសកូរ៉េ។

មហោស្រពនេះមានរូបចម្លាក់ខ្សាច់ដ៏ធំ ដែលបង្កើតឡើងដោយវិចិត្រករក្នុងស្រុក និងអន្តរជាតិ។ ចម្លាក់ទាំងនេះ តំណាងឱ្យទីតាំងល្បីៗរបស់ប្រទេសនានា ក្នុងនោះក៏មានរចនាបថប្រាសាទអង្គរវត្តផងដែរ។
មហោស្រពខ្សាច់ Haeundae Sand Festival ផ្តល់ឱកាសដល់ភ្ញៀវទេសចរចូលរួមសកម្មភាព និងសិក្ខាសាលានានា មានការប្រកួតសាងសង់ប្រាសាទខ្សាច់ និងផ្ដល់ឱកាសជាច្រើនសម្រាប់ភ្ញៀវគ្រប់វ័យដើម្បីចូលរួម និងបញ្ចេញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់ពួកគេ។
មហោស្រពខ្សាច់ Haeundae Sand Festival គឺជាព្រឹត្តិការណ៍ដែលមិនអាចមើលរំលងសម្រាប់អ្នកដែលចូលចិត្តសិល្បៈ ធម្មជាតិ និងវប្បធម៌៕
