×

៥ វិញ្ញាសា បេក្ខជន MasterChef គ្រប់រដូវកាលស្ទើរតែជៀសមិនផុតក្នុងការប្រកួតប្រជែង

កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងផ្ដល់ជូននូវការប្រកួតប្រជែងដ៏រំភើបពីសំណាក់បេក្ខជនដែលមានទេពកោសល្យក្នុងការចម្អិនម្ហូប ភាពច្នៃប្រតិដ្ឋ និងការប្រកួតប្រជែងដ៏ស្វិតស្វាញ។ វិញ្ញាសាមានភាពចម្រុះ ដែលបេក្ខជនត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ខាងក្រោមនេះគឺជាវិញ្ញាសាចំនួន ៥ ដែលបេក្ខជនបេក្ខនារី ចាប់តាំងពីរដូវកាលទី១ស្ទើរតែមិនអាចជៀសផុតឡើយ។

វិញ្ញាសា ប្រអប់អាថ៌កំបាំង (Mystery Box) ដែលបេក្ខជនត្រូវច្នៃមុខម្ហូបដោយប្រើតែគ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំងប៉ុណ្ណោះ។ គណៈកម្មការនឹងវាយតម្លៃមុខម្ហូបនីមួយៗ ហើយជ្រើសរើសអ្នកឈ្នះដោយផ្អែកលើរសជាតិ និងភាពច្នៃប្រតិដ្ឋ។

វិញ្ញាសាច្នៃប្រតិដ្ឋ តម្រូវឱ្យបេក្ខជនធ្វើម្ហូបដោយផ្អែកលើប្រធានបទជាក់លាក់ ឬប្រើបច្ចេកទេសជាក់លាក់ណាមួយ។ បន្ទាប់មក គណៈកម្មការនឹងធ្វើការណែនាំឱ្យបេក្ខជនកែតម្រូវ។

វិញ្ញាសាសម្ពាធ តម្រូវឱ្យបេក្ខជនបង្កើតមុខម្ហូបមួយ ដែលធ្វើដោយមេចុងភៅជំនាញ ហើយគណៈកម្មការវាយតម្លៃម្ហូបរបស់បេក្ខជនដោយប្រុងប្រយ័ត្ន ដែលអាចនាំទៅដល់ការជម្រុះបេក្ខជនដែលខ្សោយជាងគេ។

វិញ្ញាសាក្រុម ត្រូវធ្វើការរួមគ្នានៅក្នុងផ្ទះបាយអាជីព ឬកន្លែងធ្វើម្ហូបអាហារ ដើម្បីចម្អិនម្ហូបសម្រាប់មនុស្សមួយក្រុមធំ។ បេក្ខជន ត្រូវបង្ហាញការសហការ ការគ្រប់គ្រងពេលវេលា និងការប្រើប្រាស់គ្រឿងផ្សំប្រកបដោយប្រសិទ្ធភាព។

ការគ្រប់គ្រងភោជនីយដ្ឋាន បេក្ខជនត្រូវទទួលបន្ទុកក្នុងភោជនីយដ្ឋានមួយ រួមទាំងការបង្កើតមុខម្ហូប ការចម្អិន និងការរត់តុដោយខ្លួនឯង សម្រាប់អតិថិជន។ វិញ្ញាសានេះ ផ្ដល់ការវាយតម្លៃពីសមត្ថភាពរបស់បេក្ខជនចំពោះការធ្វើការនៅក្នុងផ្ទះបាយប្រកបដោយវិជ្ជាជីវៈ និងត្រួតពិនិត្យប្រតិបត្តិការភោជនីយដ្ឋាន។

ដូច្នេះសូមរង់ចាំទស្សនាការប្រកួតប្រជែងដ៏រំភើបទាំងនេះ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង