×

ចុច Follow តិកតុកផ្លូវការ MasterChef Cambodia នឹងបានដឹងពី Judge ថ្មីឆាប់ៗនេះ

កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី MasterChef Cambodia នឹងបង្ហាញនូវគណៈកម្មការថ្មីមួយរូប ដែលជាបុគ្គលដ៏ល្បីល្បាញ និងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យម្ហូបអាហារ។ កម្មវិធីដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN TV គ្រោងនឹងប្រកាសជាផ្លូវការ នូវសមាភាពគណៈកម្មការថ្មី ក្នុងពេលឆាប់ៗនេះ ដូច្នេះ ប្រិយមិត្តអាចចូលទៅ Follow តិកតុកផ្លូវការរបស់ MasterChef Cambodia តាមរយៈលីងនេះ https://www.tiktok.com/@masterchefcambodiar។

គណៈកម្មការដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើនរូបនេះ នឹងនាំមកនូវទស្សនវិស័យថ្មីដល់កម្មវិធី និងបន្ថែមភាពរំភើបនៃរដូវកាលខាងមុខនេះ។ គាត់នឹងចូលរួមជាមួយ Judge Nara និង Judge Jessica ដែលជាក្រុមគណៈកម្មការដ៏មានឈ្មោះល្បីល្បាញរបស់ MasterChef Cambodia ដើម្បីមកផ្ដល់ដំបូន្មានល្អៗដល់បេក្ខជនបេក្ខនារី នារដូវកាលទី៣នេះ។

បងប្អូនអាចតាមដានលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ MasterChef Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកាលបរិច្ឆេទនៃការចាក់ផ្សាយរបស់កម្មវិធី និងដើម្បីដឹងពីសកម្មភាពរបស់គណៈកម្មការថ្មី។ MasterChef Cambodia សន្យាថានឹងផ្តល់ជូននូវការប្រកួតប្រជែងធ្វើម្ហូបដ៏ជក់ចិត្ត និងគ្រប់រសជាតិនៃរឿងរ៉ាវរបស់បេក្ខជនដែលធ្វើឱ្យទស្សនិកមិនអាចបំភ្លេចបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង