×

ឧទ្ធម្ភាគចក្រ២គ្រឿងបុ.កគ្នាលើអាកាស បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតទាំងអស់នៅម៉ាឡេស៊ី

កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ១០ នាក់បានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿង បានបុកគ្នានៅលើអាកាស អំឡុងពេលហាត់សមសម្រាប់ព្យុហយាត្រាមួយ។


ប្រភពបាននិយាយថា សមាជិកទាំង ១០ នាក់នៅលើយន្តហោះបានបាត់បង់ជីវិត។ ឧបទ្ទវហេតុបានកើតឡើងនៅឯមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak នៅម៉ោង ៩:៣២ នាទីព្រឹកថ្ងៃអង្គារនេះ។

កងទ័ពជើងទឹកបាននិយាយថា៖ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋានកងទ័ព Lumut ដើម្បីកំណត់អត្តសញ្ញាណ

កងទ័ពជើងទឹកបាននិយាយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុនៃការប៉ះទង្គិចនេះ។

រដ្ឋមន្ត្រីការពារជាតិលោក Mohamed Khaled Nordin បាននិយាយថា យន្តហោះដែលជាឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ និងយន្តហោះចម្បាំង Fennec កំពុងហាត់សមសម្រាប់ព្យុហយាត្រាអបអរសាទរខួបលើកទី៩០ នៃកងទ័ពជើងទឹកម៉ាឡេស៊ី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍។

លោកបានប្រាប់អ្នកសារព័ត៌មានថា គេកំពុងកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដែលសុទ្ធតែមានអាយុក្រោម ៤០ឆ្នាំ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង