×

គណៈកម្មការទី៣ របស់ MasterChef Cambodia នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ

កម្មវិធី MasterChef Cambodia បានប្រកាសឱ្យទស្សនិកជនបានដឹងពីសមាសភាពរបស់គណៈកម្មការថ្មី នៅថ្ងៃទី២៤ ខែមេសានេះ បន្ទាប់ពីទស្សនិកជនមានការរង់ចាំយ៉ាងអន្ទះសាក្នុងការចង់ដឹងពីសមត្ថភាព និងប្រវត្តិរបស់គាត់។

តាមរយៈវីដេអូរបស់ MasterChef Cambodia បានឃើញថា គណៈកម្មការថ្មីរូបនេះ គឺ Sun Meng Hy នៅលើអាវ នឹងត្រូវចូលមកក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ជាមួយនឹងកំពូលចុងភៅ និងអ្នកមានបទពិសោធន៍យូរឆ្នាំលើវិស័យម្ហូបអាហារទាំងពីររូបដែលបងប្អូនធ្លាប់ស្គាល់ពួកគាត់តាំងពីរដូវកាលទី១មក គឺ Judge Nara និង Judge Jessica ។

រង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង