×

អ្នកគាំទ្រកំពុងសង្ស័យទំនាក់ទំនង វ៉ាន់ ដេវីត និងហេង បូនីកា ខណៈហ្វេសបុកតារាប្រុសរូបនេះដាក់មានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតម្នាក់រួចហើយ

ភ្នំពេញ៖ វ៉ាន់ ដេវីត ដែលកំពុងទទួលបានសន្ទុះប្រជាប្រិយភាពនៅលើវិថីសិល្បៈដែលលោកបានក្តោបតំណែងជាតួឯកជាបន្តបន្ទាប់ ខណៈពេលនេះលោកក៏មានវត្តមានក្នុងរឿងភាគ “កូនក្រមុំកែមុខ” ដែលទើបផ្សាយជូនទស្សនាបាន ២ភាគនៅ MyTV។

ជាតួឯកប្រុសម្នាក់ដែលសាច់រឿងឪពុករបស់ខ្លួនត្រូវស្លាប់ក្រោមស្នាដៃប្រពន្ធដែលរៀបការជាមួយគ្នាពេញច្បាប់ថែមទាំងមានកូនស្រីម្នាក់ផងនោះ វ៉ាន់ ដេវីត ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់លោកលាន់មាត់សរសើរមិនស្ទើរឡើយជាមួយនឹងភាពប៉ិនប្រសប់ ការដាក់មនោសញ្ចេតនាបានយ៉ាងល្អទៅតាមសាច់រឿងរបស់តារាប្រុសវ័យក្មេងរូបនេះ។

យ៉ាងណាមិញ កំពុងទទួលបានទីផ្សារក្នុងការសម្តែងនេះទៀតសោត វ៉ាន់ ដេវីត ក៏កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោកផងដែរ ដែលថ្មីៗនេះគ្រប់គ្នាបានចាប់អារម្មណ៍ពីទំនាក់ទំនងរបស់លោកជាមួយនឹងតារាស្រីរាងតូចច្រឡឹង ហេង បូនីកា ដែលអ្នកទាំង ២ហាក់មានភាពស្និទ្ធស្នាលគ្នាខ្លាំងលើសពីការរាប់អាន។

ខណៈពេលដែលគ្រប់គ្នាទន្ទឹងរង់ចាំការបកស្រាយនេះ ក្រលេកទៅមើលនៅគណនីហ្វេសបុករបស់លោកឃើញមានដាក់ទំនាក់ទំនងស្នេហាជាមួយស្រីស្អាតម្នាក់ឈ្មោះ Jennie Bellie ដែលចំណុចនេះរឹតតែធ្វើឱ្យគ្រប់គ្នាកាន់តែចង់ដឹងខ្លាំងឡើង ថាតើជីវិតស្នេហារបស់តារាប្រុសរូបនេះកំពុងស្ថិតនៅចំណុចណា និងមានទំនាក់ទំនងជាមួយអ្នកណាឱ្យប្រាកដផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង