×

សាន់តា សូមទោស និងសូមការអភ័យចំពោះរូបភាពមិនសមរម្យ

កំពត៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់បានចេញមកប្រតិកម្ម និងធ្វើការរិះគន់ចំពោះតារាបណ្តាញសង្គមឈ្មោះ សាន់តា ដែលប្រើកាយវិការថតរូបមិនសមរម្យនៅកន្លែងរូបសំណាកសេះសមុទ្របាញ់ទឹក ដែលស្ថិតនៅក្រុងកំពត ខេត្តកំពត។

បើតាមការយល់ឃើញរបស់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន កាយវិការថតរូបបែបនេះដូចជាលេងសើចជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដល់កម្ពុជានៅពេលបង្ហោះចេញនៅលើបណ្ដាញសង្គម ហើយកន្លែងនេះទៀត គឺជាតំបន់ទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្តផងដែរ។

បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំងពេក ពេលនេះ សាន់តា បានចេញសារសូមទោសជាសាធារណៈនៅលើផេកបណ្តាញសង្គមរបស់លោកដោយលោកបានរៀបរាប់ថា “ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស ខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ។

⁃ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្តចំលងតាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង ១២យប់ តែ ៣នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ
⁃ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ
កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឱ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឱ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង